ព័ត៌មានអន្ដរជាតិ
ជម្លោះ រុស្ស៊ី-អ៊ុយក្រែន កំពុងធ្វើឲ្យប្រទេស ណាតូ មួយនេះធ្លាក់ខ្លួនក្រ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអាល្លឺម៉ង់បានទទួលស្គាល់ថា ពលរដ្ឋអាល្លឺម៉ង់កាន់តែក្រីក្រ ដោយសារពួកគេកំពុងបង់ថ្លៃសម្រាប់យុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ។

ថ្លែងទៅកាន់កាសែត Bild លោក Christian Lindner រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយថា “សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងធ្វើឲ្យយើងទាំងអស់គ្នាកាន់តែក្រីក្រ ដោយសារយើងត្រូវចំណាយកាន់តែច្រើនសម្រាប់ការនាំចូលថាមពល” ។
នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះបានបន្តទទួលស្គាល់ថា រដ្ឋាភិបាលមិនអាចប៉ះប៉ូវការបាត់បង់នេះបានទេ ប៉ុន្តែអាជ្ញាធរក៏កំពុងធ្វើការដើម្បីទប់ទល់នឹងភាពចាំបាច់ដ៏ធំបំផុតនេះផងដែរ ។

ទន្ទឹមនោះលោក Lindner ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ហើយលោកបានទទួលស្គាល់ថា សេដ្ឋកិច្ចពិតជាធ្លាក់ចុះ ខណៈតម្លៃក៏មានការកើនឡើង ។
ជាចុងក្រោយលោករដ្ឋមន្ត្រីបានធានាដល់អ្នកសារព័ត៌មានថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីចៀសវាងការគំរាមកំហែងនៃការជាប់គាំងទាំងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ រុស្ស៊ី ថា ប្រទេសអឺរ៉ុបមួយនេះមានអំណាចបំផុត ក្នុងចំណោមរដ្ឋសមាជិក ណាតូ ទាំងអស់
ចុចអាន ៖ វិមានក្រឹមឡាំង ថា បើអ្នកណាហ៊ានវ៉ៃប្រទេសសម្ព័ន្ធមិត្តខ្លួនមួយនេះ ដូចវាយប្រហារលើ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន