ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ប្រទេសអឺរ៉ុបមួយនេះមានអំណាចបំផុត ក្នុងចំណោមរដ្ឋសមាជិក ណាតូ ទាំងអស់
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitriy Peskov បានសរសើរទំនាក់ទំនងរបស់រុស្ស៊ីជាមួយប្រទេសតួកគី ដោយសង្កត់ធ្ងន់ថា ទីក្រុងអង់ការ៉ាគឺជាមហាអំណាចក្នុងតំបន់ដ៏សំខាន់ និងមានឥទ្ធិពលបំផុតក្នុងចំណោមរដ្ឋសមាជិកណាតូទាំងអស់ ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋបេឡារុស លោក Peskov បានឲ្យដឹងថា រុស្ស៊ីគឺមានទំនាក់ទំនងល្អជាមួយតួកគី ហើយតួកគីក៏ជាផ្នែកមួយនៃការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ បន្ទាប់ពីគណៈប្រតិភូភាគីបានជួបគ្នានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។
លោកបានចង្អុលបង្ហាញថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan គឺជាមេដឹកនាំនយោបាយដ៏អស្ចារ្យ និងរឹងមាំ ហើយបាននិយាយថា “ប្រទេសតួកគីគឺជាមហាអំណាច និងប្រទេសក្នុងតំបន់ដ៏សំខាន់បំផុត ។ ទំនាក់ទំនងរបស់យើងជាមួយតួកគីគឺល្អឥតខ្ចោះ“ ។

លោក Peskov បាននិយាយថា “តួកគីតែងតែជាមហាអំណាចទ្រង់ទ្រាយធំក្នុងតំបន់ ហើយតួកគីជាសមាជិករបស់ណាតូអស់រយៈពេលជាច្រើនឆ្នាំមកហើយ” ។
ជាចុងក្រោយលោក Peskov បញ្ជាក់ថា “បច្ចុប្បន្នតួកគីក្លាយជារដ្ឋលេចធ្លោជាងគេក្នុងចំណោមរដ្ឋអធិបតេយ្យភាពសមាជិកណាតូ ជាពិសេសក្នុងអំឡុងពេលកាន់តំណែងរបស់លោកប្រធានាធិបតី Erdogan ហើយតួកគីក៏ជាប្រទេសដែលមានប្រណីតភាពក្នុងការការពារផលប្រយោជន៍របស់ខ្លួនផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ វិមានក្រឹមឡាំង ថា បើអ្នកណាហ៊ានវ៉ៃប្រទេសសម្ព័ន្ធមិត្តខ្លួនមួយនេះ ដូចវាយប្រហារលើ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


