ព័ត៌មានជាតិ
ទឹកទន្លេបាសាក់ប្រែប្រួលឡើងថ្លាឡើងវិញ ពលរដ្ឋសប្បាយចិត្តនាំគ្នាដងយកទៅប្រើប្រាស់
ភ្នំពេញ៖ អ្នករស់នៅមាត់ច្រាំងទន្លេបាសាក់ត្រើយខាងកើតទន្លេបានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ក្នុងអំឡុងមួយសប្តាហ៍ដើមខែមេសានេះ ទឹកទន្លេបាសាក់បានស្រស់ថ្លាឡើងវិញ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចុះដងយកមកមុជក៏ដូចជាយកមកបោកសម្លៀកបំពាក់បានល្អប្រសើរដោយមិនខ្លាចប្រលាក់។


ពលរដ្ឋឈ្មោះកែវ សុធី រស់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានឲ្យដឹងថា នៅដើមខែមេសានេះបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេបាសាក់ បាននាំគ្នាដងទឹកទន្លេមកប្រើប្រាស់ដូចរាល់ដងខុសប្លែកពីពាក់កណ្តាលខែមិនាកន្លងទៅទឹកទន្លេល្អក់ រហូតពណ៌លឿងដែលមិនអាចដងយកមកប្រើប្រាស់បានដោយខ្លាចប្រលាក់សម្លៀកបំពាក់ពេលដងយកមកបោកគក់។
ប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ មាន ធិតា រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ សម្តែងអារម្ណ៍សប្បាយចិត្តពេលឃើញទឹកទន្លេល្អស្អាតឡើងវិញ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដាក់ម៉ូទ័រយកមកប្រើប្រាស់បានមិនដូចកន្លះខែមុនទឹកទន្លេក្លាយជាពណ៌ភក់ល្បាប់ ពិបាកបូមយកមកប្រើ។
តាមពលរដ្ឋដាក់ការសង្ស័យកន្លងមកថា ទឹកទន្លេឡើងល្អក់ ដោយសារមានសាឡង់បូមខ្សាច់មកដាក់បូមបង្កឲ្យភក់ល្បាប់ ចេញពីបាតទន្លេមក។ តែទោះជាយ៉ាងណាក៏ពុំមានអ្នកជំនាញបានផ្តល់ពត័មាននេះបានទេ។
លោក លី ហួត ក្រុមប្រឹក្សាសង្កាត់ច្បារអំពៅទី១បានប្រាប់កម្ពុជាថ្មីថា កន្លះខែមុនទឹកទន្លេបាសាក់ពិតជាល្អក់មែន ដោយពុំដឹងពីមូលហេតុអ្វីឲ្យច្បាស់លាស់នោះទេ។ប៉ុន្តែពេលនេះទឹកបានស្រស់ថ្លាឡើងវិញមិនចាញ់ទឹកម៉ាសុីនឡើយ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


