ចរាចរណ៍
ចេញពីសែនឆេងម៉េង ក្រឡាប់រថយន្ដស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៦នាក់
ស្ត្រីម្នាក់បានបាត់បង់ជីវត និង៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីរួមដំណើរដោយរថយន្ដចេញពីសែនឆេងម៉េងហើយជូបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅលើកំណាត់ផ្លូវអាស៊ាន ចំណុចផ្លូវចូលភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលស្លាប់បាត់បង់ជីវិតឈ្មោះ កាំង លីឃីម អាយុ៣៧ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរនៅភូមិជាមួយគ្នារបួសធ្ងន់ស្រាល០៦នាក់ ក្នុងនោះអ្នកបើកបរជាប្តីរបួសស្រាល ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហាយឡិនឌ័រ ពណ៌ឈាមជ្រូកពាក់ស្លាកលេខ ភ្នំពេញ2AI-5815 បើកបរដោយឈ្មោះ ឈៀង សុភារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ(ជាប្តី) និងប្រពន្ធរួមដំណើរឈ្មោះ កាំង លីឃីម(ស្លាប់) បានធ្វើដំណើរពីមកពីសែនឆេងម៉េងនៅខេត្តបាត់ដំបង ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវកោងបានជ្រុលទៅបុកស្លាកសញ្ញាបង្គោលចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរ៉េចង្កូតមកស្តាំដៃក្រឡាប់តែម្តងនិងកៀបស្ត្រីជាប្រពន្ធជាប់ជាមួយរថយន្តស្លាប់ ចំណែកអ្នករួមដំណើរប្រុសស្រី០៦នាក់ទៀត របួសធ្ងន់០៤នាក់ និងស្រាល០២នាក់ ក្នុងនោះអ្នកបើកបរ០១នាក់ ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា មូលហេតុបង្កឲ្យគ្រោះថ្នាក់នេះ អ្នកបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្នចំណុចផ្លូវកោងសង្ស័យងងុយដេក និងស្រវឹង ៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


