ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនស្នើសុំមហាជំនួញជាប្រាក់៥០ប៊ីលានដុល្លារ
ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន លោក Oleh Ustenko ក្នុងការថ្លែងសុន្ទរកថាតាមទូរទស្សន៍បានស្នើសុំជំនួយហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់៥០ប៊ីលានដុល្លារអាមេរិកពីប្រទេសមហាអំណាច G7 ដើម្បីដោះស្រាយឱនភាពថវិកាដោយសារជម្លោះយោធាជាមួយប្រទេសរុស្ស៊ី។
លោកមានប្រសាសន៍ថា ទីក្រុងកៀវក៏កំពុងពិចារណាចេញប័ណ្ណមូលបត្រគ្មានបំណុល(០%)ដើម្បីកាត់បន្ថយគម្លាតសារពើពន្ធផងដែរ។

ទន្ទឹមជាមួយគ្នានេះ ធនាគារពិភពលោកកំពុងត្រៀមកញ្ចប់ថវិកាគាំទ្រ១.៥ប៊ីលានដុល្លារសម្រាប់អ៊ុយក្រែន។ កម្ចីនេះនឹងរាប់បញ្ចូលទាំងការចំណាយ១ប៊ីលានដុល្លារពីមូលនិធិរបស់អ្នកផ្តល់កម្ចីអភិវឌ្ឍសម្រាប់ប្រទេសក្រីក្រ។ ការផ្តល់កម្ចីឈានដល់កម្រិតកំពូលនៃសាច់ប្រាក់ប្រហែល៩២៣លានដុល្លារនៅក្នុងការផ្តល់ហិរញ្ញប្បទានឆាប់រហ័សត្រូវបានអនុម័តដោយធនាគារពិភពលោកកាលពីខែមុន។
សហរដ្ឋអាមេរិក និងអង្គការណាតូក៏បានបញ្ជូនថវិការាប់ប៊ីលានដុល្លារទៅអ៊ុយក្រែនដែរ ប៉ុន្តែក្នុងទម្រង់ជំនួយយោធាជាងសាច់ប្រាក់។
រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន សប្តាហ៍មុននេះបានអនុម័តទឹកប្រាក់៨០០លានដុល្លារបន្ថែមទៀតក្នុងជំនួយគ្រឿងសព្វាវុធ។ ការអនុម័តនេះបានកើតឡើងមិនដល់មួយខែ បន្ទាប់ពីអាមេរិកបានផ្ញើកញ្ចប់ថវិកាចំនួន៨០០លានដុល្លារនៃជំនួយយោធាគឺប្រព័ន្ធប្រឆាំងយន្តហោះ អាវុធ គ្រាប់រំសេវ និងគ្រឿងសឹករបស់ Kiev កាលពីថ្ងៃទី ១៦ ខែមីនា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


