ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ពីទឹកជំនន់នៅអាហ្វ្រិកខាងត្បូងឡើង៤៤៣នាក់ ច្រើននាក់ទៀតកំពុងបាត់ខ្លួន
ត្រឹមថ្ងៃអាទិត្យម្សិលមិញ ក្រុមអ្នករុករកនៅតែបន្តប្រតិបត្តិការជួយសង្គ្រោះរបស់ខ្លួនដដែលលើអ្នកកំពុងបាត់ខ្លួនជាច្រើននាក់ពីគ្រោះមហន្តរាយទឹកជំនន់នៅខេត្ត KwaZulu-Natal (KZN) របស់ប្រទេសអាហ្វ្រិកខាងត្បូង ខណៈតួលេខជនរងគ្រោះបាត់បង់ជីវិតបានឡើងដល់៤៤៣នាក់។

ទឹកជំនន់បានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់គ្មានផ្ទះសម្បែង ផ្តាច់ចរន្តអគ្គីសនី និងសេវាទឹកស្អាត ព្រមទាំងរំខានដល់ប្រតិបត្តិការនៅកំពង់ផែមមាញឹកបំផុតមួយរបស់អាហ្វ្រិក Durban។ មន្ត្រីសាលាខេត្តម្នាក់បានប៉ាន់ស្មានពីការខូតខាតហេដ្ឋារចនាសម្ព័ន្ធគិតជាប្រាក់ប្រមាណជាង៦៨៤លានដុល្លារអាមេរិក។

អភិបាលខេត្ត លោក Sihle Zikalala បាននិយាយថា តួលេខស្លាប់បានកើនឡើងដល់៤៤៣នាក់ ខណៈមនុស្ស៦៣នាក់ទៀតមិនត្រូវបានរាប់បញ្ចូល។
នៅតំបន់ដែលរងប៉ះពាល់ធ្ងន់ធ្ងរមួយចំនួន អ្នកស្រុកបាននិយាយថា ពួកគេដេកព្រួយភ្លៀងអាក្រក់ ដោយសារមានភ្លៀងធ្លាក់បន្ថែមទៀតកាលពីថ្ងៃអាទិត្យតាមការព្យាករ។

អ្នកស្រុកឈ្មោះ Sbongile Mjoka នៅភូមិ Sunshine ជាកន្លែងរងប៉ះពាល់ខ្លាំងបាននិយាយពីក្មួយប្រុសអាយុ៨ឆ្នាំកំពុងបាត់ខ្លួនថា ៖«យើងគ្មានសង្ឃឹមទេ។ ទោះជាយើងព្រួយបារម្ភឥតឈប់ឈរ ក៏ថ្ងៃនៅតែកន្លងផុតទៅ»។
ការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូងកាលពីថ្ងៃសៅរ៍បាននិយាយថា លោកប្រធានាធិបតី Cyril Ramaphosa បានពន្យារធ្វើដំណើរទស្សនកិច្ចទៅប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីផ្តោតលើការងារគ្រោះមហន្តរាយ។

លោកអភិបាលខេត្ត Zikalala បាននិយាយតាមទូរទស្សន៍ថា គ្រោះទឹកជំនន់នេះគឺស្ថិតក្នុងចំណោមគ្រោះធម្មជាតិអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


