ព័ត៌មានអន្ដរជាតិ
ពិភាក្សាជាមួយចិនម្សិលមិញ អាមេរិកលើកឡើងអំពី សារសំខាន់នៃការមិនផ្គត់ផ្គង់អាវុធទៅឲ្យ រុស្ស៊ី
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Wei Fenghe បានសន្ទនាគ្នាតាមទូរសព្ទកាលពីថ្ងៃពុធទី២០ខែមេសាម្សិលមិញនេះ ដែលជាលើកទីមួយ ចាប់តាំងពីលោកប្រធានាធិបតី Joe Biden ឡើងកាន់អំណាចជាងមួយឆ្នាំមុន។

មន្ត្រីអាមេរិកម្នាក់បានប្រាប់រ៉យទ័រថា ក្នុងការហៅទូរសព្ទមានរយៈពេលប្រហែល ៤៥ នាទី លោក Austin បានរំលឹកឡើងវិញពីសារសំខាន់នៃការមិនផ្គត់ផ្គង់អាវុធឲ្យរុស្ស៊ី ដើម្បីជួយដល់ការលុកលុយរបស់ពួកគេ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពី បញ្ហាសន្តិសុខក្នុងតំបន់ និងការលុកលុយដោយមិនញញើតរបស់រុស្ស៊ីលើអ៊ុយក្រែន។

ចំណែកលោក Wei បានរំលឹកឡើងវិញនូវជំហររបស់ចិនថា តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន។ សេចក្តីថ្លែងការណ៍របស់លោក Wei បាននិយាយថា “ប្រសិនបើបញ្ហាតៃវ៉ាន់មិនត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវទេនោះ វានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក”។
គួរបញ្ជាក់ថា អាមេរិកបានផ្តល់អាវុធដល់តៃវ៉ាន់ ដើម្បីជួយកោះមួយនេះ ឲ្យទប់ទល់នឹងជម្លោះដ៏មានសក្តានុពលជាមួយចិនដីគោក។
ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឲ្យកោះតៃវ៉ាន់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះលទ្ធភាពដែលថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់សង្រ្គាមអ៊ុយក្រែន ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រទេសនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ន័រវែស បរិច្ចាគមីស៊ីល ១០០គ្រាប់ដល់ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


