ព័ត៌មានជាតិ
កសិករម្នាក់នៅខេត្តកំពតប្រកាសកាត់បន្លែឱ្យគោស៊ី ព្រោះឈ្មួញឱ្យតម្លៃទាបពេក
កសិករម្នាក់រស់នៅក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បានប្រកាសកាត់បន្លែដែលខ្លួនខំដាំឱ្យគោស៊ី ដោយសារឈ្មួញឱ្យបន្ទាបតម្លៃខ្លាំងពេក។ ក្នុងកិច្ចសម្ភាសជាមួយនឹងគេហទំព័រកម្ពុជាថ្មី កសិករ ស៊ូ វាសនា បានឱ្យដឹងថា ខ្លួនបានដាំបន្លែចម្រុះមានជាអាទិ៍ ស្ពៃក្រញាញ់ ស្ពៃចង្កិះ សាឡាត់ និងខាត់ណាជាដើម ដល់រដូវប្រមូលផលឈ្មួញកណ្ដាលបានទម្លាក់តម្លៃ ចន្លោះពី៥០០រៀលទៅ ៧០០រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុនអាចលក់បានក្នុងតម្លៃចន្លោះពី ២០០០រៀលទៅ៣០០០រៀល ក្នុងមួយគីឡូក្រាម។

លោកអាចប្រមូលផលបានចន្លោះពី ១០០គីឡូក្រាមទៅ ២០០គីឡូក្រាម ក្នុងមួយថ្ងៃ ប៉ុន្តែដោយសារឈ្មួញឱ្យតម្លៃទាបពេកមិនអាចរួចថ្លៃដើម និងកម្លាំងពលកម្មមានតែកាត់ឱ្យគោស៊ី។ ក្នុងភូមិរបស់លោកមានពលរដ្ឋជាច្រើនបានប្រកបរបរដាំបន្លែ ហើយសុទ្ធតែបានរអ៊ូរទាំពីការខាតបង់ដើមទុន ដោយសារបន្លែចុះថ្លៃ។ មូលហេតុបន្លែចុះថ្លៃ អាចដោយសារការនាំចូលបន្លែពីប្រទេសជិតខាងច្រើនពេក។
លោក វាសនា បានសរសេរនៅបណ្តាញសង្គមរបស់ខ្លួនថា ស្ពៃក្រញាញ់១គីឡូ ៧០០៛ ( អត់មានអ្នកទិញ) ស្ពៃចង្កឹះ១គីឡូ ៥០០៛ ( អត់មានអ្នកទិញ) សាឡាត់ ១០០ដុំ ១០០០០៛ (អត់មានអ្នកទិញ) មិនដឹងយកទៅលក់នៅណានោះទេពេលនេះ ចឹងមានតែកាត់ឱ្យគោស៊ីហើយ។
ទាក់ទងនឹងការអះអាងខាងលើកម្ពុជាថ្មី មិនទាន់អាចសុំការអធិប្បាយពីមន្ត្រីជំនាញ និងអាជ្ញាធរដែនដីបាននៅឡើយ៕








-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស