ព័ត៌មានអន្ដរជាតិ
តើមានអ្វីខ្លះនៅក្នុងកញ្ចប់ជំនួយយោធាចុងក្រោយ ដែលអាមេរិកផ្តល់ឲ្យ អ៊ុយក្រែន? (មានវីដេអូ)
មន្ទីរបញ្ចកោណ បានបង្ហាញព័ត៌មានលម្អិតបន្ថែម អំពីកញ្ចប់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិកផ្តល់ឲ្យអ៊ុយក្រែន ដែលលោកប្រធានាធិបតី Joe Biden និយាយថា មានគោលបំណងជួយពង្រឹងការឆ្លើយតបរបស់កងកម្លាំងអ៊ុយក្រែន ចំពោះការវាយលុករបស់រុស្ស៊ីនៅភាគខាងកើតប្រទេស។

លោក Biden បានប្រកាសកញ្ចប់ជំនួយថ្មីក្នុងទំហំទឹកប្រាក់ ៨០០ លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែមេសា ហើយលោកអះអាងថា លោកនឹងស្នើទៅសមាជិកសភាអាមេរិកសុំមូលនិធិបន្ថែមទៀត ដើម្បីរក្សាលំហូរជំនួយយោធា ដោយមិនមានការរំខានទៅឲ្យអ៊ុយក្រែន។
មន្ទីរបញ្ចកោណនិយាយថា ជំនួយនេះត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការដ៏សំខាន់របស់អ៊ុយក្រែន សម្រាប់ការប្រយុទ្ធនាពេលបច្ចុប្បន្ន ខណៈកងកម្លាំងរុស្ស៊ីចាប់ផ្តើមការវាយលុកជាថ្មីនៅក្នុងតំបន់ Donbas ភាគខាងកើត។

នោះជាកន្លែងដែលកងកម្លាំងរុស្ស៊ី បង្វែរការផ្តោតសំខាន់របស់ពួកគេ ដោយបើកការវាយលុក និងបានទម្លាក់គ្រាប់បែកលើទីក្រុង និងទីប្រជុំជននានា នៅទូទាំងតំបន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ជំនួយយោធាថ្មីរបស់អាមេរិក កើតឡើងត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលលោក Biden បានប្រកាសកញ្ចប់ជំនួយយោធាដំបូងចំនួន ៨០០លានដុល្លារសម្រាប់ទីក្រុង កៀវ ក្រោយពេលលោកប្រធានាធិបតី Volodymyr Zelensky អំពាវនាវសុំអាវុធធុនធ្ងន់បន្ថែមទៀត។
ខាងក្រោមនេះ គឺជាអ្វីដែលមាននៅក្នុងកញ្ចប់ជំនួយចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក៖
កញ្ចប់ជំនួយនេះរួមមានកាំភ្លើងធំ ១៥៥មិល្លីម៉ែត្រចំនួន ៧៨ដើម និងយានជំនិះក្នុងចំនួនស្មើគ្នាសម្រាប់ផ្លាស់ទីកាំភ្លើងធំ បូករួមទាំងគ្រាប់ចំនួន ១៤៤ ០០០គ្រាប់ផងដែរ។

សហរដ្ឋអាមេរិកក៏នឹងបញ្ជូនដ្រូន Phoenix Ghost Tactical Unmanned Aerial Systems ចំនួន ១២១ គ្រឿងទៅឲ្យអ៊ុយក្រែន ជាមួយគ្រឿងបន្លាស់ និងឧបករណ៍ផ្សេងទៀតផងដែរ។

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្តល់ជូនថ្មីនេះ នាំឲ្យជំនួយយោធាសរុបរបស់សហរដ្ឋអាមេរិក ដែលផ្ដល់ឲ្យអ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីផ្ទុះឡើងនៅថ្ងៃទី២៤ខែកុម្ភៈ កើនដល់ប្រហែល៣.៤ពាន់លានដុល្លារ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រុស្ស៊ី ដាក់បម្រាមធ្វើដំណើរលើពលរដ្ឋអាមេរិក រួមទាំងលោកស្រី Harris និងលោក Zuckerberg ផងដែរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


