ព័ត៌មានអន្ដរជាតិ
ទង្វើរបស់ Milli ធ្វើឲ្យលោក ប្រាយុទ្ធ អត់ទ្រាំមិនបាន ចេញមកសរសើរពេញៗមាត់
ទោះបីជានាយករដ្ឋមន្ត្រី ថៃ លោក ប្រាយុទ្ធ ចាន់អូចា ធ្លាប់ដាក់ការចោទប្រកាន់លើតារាចម្រៀងរ៉េប Milli ពីបទបរិហារកេរ្តិ៍ កាលពីឆ្នាំមុនក្ដី ប៉ុន្តែពេលនេះលោកបែរមកពោលសរសើរនាងពេញៗមាត់ បន្ទាប់ពីតារាស្រីរូបនេះបានយកបង្អែមបាយដំណើបស្វាយទុំទៅបង្ហាញលើឆាកតន្ត្រី Coachella ។

ប្រមុខរដ្ឋាភិបាលរូបនេះ និយាយថា ដោយសារតែការផ្សព្វផ្សាយរបស់ Milli នៅលើឆាកអន្តរជាតិ បង្អែមបាយដំណើបស្វាយទុំ លក់ដាច់ស្ទើរតែគ្រប់ហាងពាសពេញប្រទេសថៃ កាលពីសប្តាហ៍មុន។

គួររំលឹកថា កាលពីឆ្នាំមុន ប៉ូលិសបានផាកពិន័យ Milli ជាប្រាក់ចំនួន ២ពាន់បាត ដោយសារតែនាងបានរិះគន់រដ្ឋាភិបាលថៃ នៅលើ Twitter ផ្ទាល់ខ្លួន ចំពោះកិច្ចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ មិនបានល្អ។ ហើយថ្មីៗនេះដែរ អំឡុងពេលសម្តែងលើឆាក Coachella នាង Milli នៅតែបន្តរិះគន់រដ្ឋាភិបាលថៃ ដដែល។ ទោះជាយ៉ាងនេះក្ដី លោក ប្រាយុទ្ធ បែរជាសារភាពថាលោកវាយតម្លៃនាងខុស ហើយលោកពិតជាអរគុណដល់តារារ៉េបរូបនេះខ្លាំងណាស់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពិធីការិនីជប៉ុន ហូរទឹកភ្នែក ពេលអានប៉ះចំព័ត៌មាន រុស្ស៊ី មួយ (មានវីដេអូ)
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


