ព័ត៌មានអន្ដរជាតិ
អគ្គលេខាធិការបក្សភឿថៃ ច្រានចោលការវិលត្រឡប់របស់ លោក ប្រាយុធ
មន្ត្រីជាន់ខ្ពស់គណបក្សភឿថៃ នៅថ្ងៃអង្គារនេះ បានច្រានចោលនូវការលើកឡើងដែលថា ឧត្តមសេនីយ៍ ប្រាយុធ ចាន់-អូ-ចា ( Prayut Chan-o-cha) អតីតនាយករដ្ឋមន្ត្រីថៃ ដែលបានប្រកាសចូលនិវត្តន៍ពីនយោបាយកាលពីខែមិថុនាឆ្នាំ២០២៣ នឹងវិលមកកាន់តំណែងនាយករដ្ឋមន្ត្រីវិញ ក្នុងពេលដែលភាពមិនច្បាស់លាស់ចំពោះកៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ។

អគ្គលេខាធិការបក្សភឿថៃ លោក Sorawong Thienthong ដែលកាន់តួនាទីជារដ្ឋមន្ត្រីទេសចរណ៍និងកីឡាផងដែនោះ បានច្រានចោលការរំពឹងទុកដែលថា ឧត្តមសេនីយ៍ ប្រាយុធ ដែលបច្ចុប្បន្នជាសមាជិកនៃក្រុមប្រឹក្សារាជបល្ល័ង្ករបស់ មហាក្សត្រថៃ អាចវិលមកធ្វើជានាយករដ្ឋមន្ត្រីវិញ។ យោងការផ្សាយរបស់ The Nation។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សភឿថៃដែលកំពុងដឹកនាំរដ្ឋាភិបាលចម្រុះ កើតឡើងចំពេលដែល មានសេចក្តីរាយការណ៍ដែលថា នាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) បានអាក់ខានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពីរលើកជាប់ៗគ្នាចុងក្រោយ ដែលនាំទៅដល់រីកសាយភាយនូវពាក្យចចាមអារ៉ាមថា លោកស្រីផែថងថានបានលាលែងពីអំណាច នៅមុនពេលតុលាការធម្មនុញ្ញប្រកាសសាលក្រម។
តុលាការធម្មនុញ្ញថៃគ្រោងប្រកាសសាលក្រមនៅថ្ងៃទី២៩ខែសីហានេះ តាមបណ្តឹងរបស់ព្រឹទ្ធសមាជិក៣៦រូប ដែលប្តឹងលោកស្រីថា រំលោភក្រមរដ្ឋធម្មនុញ្ញដោយសារតែការនិយាយទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ជុំវិញវិធានការ បិទនិងបើកច្រកទ្វារព្រំដែន ដោយលោកស្រី បានរិះគន់ទៅលើចំណាត់ការរបស់មេភូមិភាគ២របស់ថៃ លោក ប៊ុនស៊ីន ផាតក្លាង ដែលសម្រេចជាឯកតោភាគី មិនបានយកការសម្រេចរបស់រដ្ឋាភិបាលស៊ីវិល។
ទោះបីជាបែបនេះក្តី នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បានចេញមុខអះអាងកាលថ្ងៃទី១៨ខែសីហាថា មិនមានការលាលែងពីអំណាចរបស់នាយករដ្ឋមន្ត្រី ផែថងថាន នៅឡើយទេ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


