ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ខណៈវេជ្ជបណ្ឌិតកំពុងតាមដានអាការរោគ
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ Phramongkutklao ភ្លាមៗកាលពីយប់មិញ ដើម្បីពីនិត្យមើលដៃស្តាំដែលហើម ខណៈពេលនេះវេជ្ជបណ្ឌិតកំពុងតាមដានអាការរោគ ក្រោយវិលត្រឡប់ពីខេត្តអាយុធ្យាកាលពីថ្ងៃសុក្រ។

វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោកប្រាយុទ្ធ បានទៅដល់គេហដ្ឋានរបស់លោកក្នុងបរិវេណនៃកងវរសេនាធំថ្មើរជើងទី១ ដើម្បីពិនិត្យដៃដែលហើម។ វេជ្ជបណ្ឌិតបានរកឃើញអ្វីខុសប្រក្រតី ហើយត្រលប់មកវិញដើម្បីពិនិត្យស្ថានភាពរបស់លោកម្ដងទៀត ក្រោយមកនាយករដ្ឋមន្រ្តីថៃរូបនេះត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីថតកាំរស្មីអ៊ិច និងពិនិត្យយ៉ាងម៉ត់ចត់ដោយបង្ហាញថា ដៃស្តាំរបស់លោករលាកធ្ងន់ធ្ងរ និងតម្រូវឲ្យលេបថ្នាំអង់ទីប៊ីយោទិចសម្រាប់ការព្យាបាល ហើយត្រូវចៀសវាងការធ្វើដំណើរឆ្ងាយ ដើម្បីឆាប់សះស្បើយ។
ប្រភពព័ត៌មានមួយបាននិយាយថា រោគសញ្ញារបស់នាយករដ្ឋមន្ត្រីមានលក្ខណៈស្រដៀងនឹងជំងឺកាល់ស្យូម pyrophosphate deposition disease (CPPD) ប៉ុន្តែវាមិនមែនជាជំងឺប្រគ្រីវទេ។ ទោះយ៉ាងណា ដៃដែលហើមរបស់លោកមិនអាចកម្រើកបានទេ ហើយក្រុមគ្រូពេទ្យបានរុំបង់ដើម្បីទ្រដៃរបស់គាត់។

បើយោងតាមរបាយការណ៍បញ្ចាក់ថា លោកប្រាយុទ្ធសម្រេចលុបចោលការធ្វើដំណើរដែលគ្រោងទុកទៅកាន់ខេត្ត Ratchaburi ព្រមទាំងពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Songkhla ក្នុងអំឡុងថ្ងៃទី ៨-៩ ខែមីនា ដោយសារតែហើម និងរលាកដៃស្តាំជាមួយនឹងការធ្វើដំណើរផ្សេងទៀតដែលកំពុងពិចារណាដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ព្រមានថា នំឆាខ្វៃជាមួយតែទឹកដោះគោពេលព្រឹក ជាអាហារគ្រោះថ្នាក់ខ្លាំង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


