ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ត្រេកអរខ្លាំង ក្នុងរយៈពេល ១១ខែ ថៃទទួលបានទុនវិនិយោគជាង ៣ពាន់លានដុល្លារ
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានសម្តែងក្តីរីករាយស្វាគមន៍ចំពោះអ្នកវិនិយោគបរទេសដែលមកបណ្តាក់ទុននៅប្រទេសថៃក្នុងរយៈពេល ១១ខែនៃឆ្នាំ២០២២នេះ ជាមួយនឹងវិនិយោគរហូតដល់ជាង ១១២ពាន់លានបាត ( ប្រហែល ៣.២ពាន់លានដុល្លារអាមេរិក) គឺកើនឡើង ៧៤%។

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក អានុឆា បូរ៉ាផាត់ឆៃស៊ី អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ចំនួននៃការវិនិយោគបរទេសនៅក្នុងប្រទេសថៃក្នុងរយៈពេល ១១ខែនៃឆ្នាំ២០២២ (ខែមករា ដល់ខែវិច្ឆិកា) មានទឹកប្រាក់សរុបជាង ១១២,៤៦៦លានបាត កើនឡើង៧៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលបានបង្កើតការងារដល់បុគ្គលិកជនជាតិថៃជាង ៥០០០នាក់។
ទន្ទឹមគ្នានេះលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក៏បានសម្តែងក្តីត្រេកអរស្វាគមន៍ចំពោះអ្នកវិនិយោគបរទេសដែលនៅតែជឿជាក់លើសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសថៃ និងបន្តពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។ ជាមួយគ្នានេះលោក ប្រាយុទ្ធ ក៏បានថ្លែងអំណរគុណផងដែរចំពោះស្ថាប័នពាក់ព័ន្ធដែលបានឆ្លើយតប និងអនុវត្តន៍យ៉ាងសកម្មនូវគោលនយោបាយរបស់រដ្ឋាភិបាល ដែលធ្វើឱ្យសេដ្ឋកិច្ចថៃមានសញ្ញាវិជ្ជមានជាបន្តបន្ទាប់ងើបឡើងវិញយ៉ាងឆាប់រហ័ស សាងទំនុកចិត្តក្នុងចំណោមវិនិយោគិនបរទេស និងបង្កើតការងារដល់ប្រជាជនថៃ។
អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មថៃបានអនុញ្ញាតឱ្យជនបរទេសចំនួន ៥៣០នាក់មកបណ្តាក់ទុនធ្វើអាជីវកម្មនៅប្រទេសថៃ ក្នុងនោះជនបរទេសដែលវិនិយោគច្រើនជាងគេលំដាប់ទី១៖ គឺប្រទេសជប៉ុនចំនួន ១៣៧នាក់ ស្មើនឹង២៦% ដែលមានទុនវិនិយោគ ៣៩,០០០លានបាត លំដាប់ទី២៖ គឺសិង្ហបុរីចំនួន ៨៥នាក់ ស្មើនឹង១៦% ដែលមានទុនវិនិយោគ ១១,៩៩៩លានបាត និងទី៣៖ គឺសហរដ្ឋអាមេរិកចំនួន ៧០នាក់ ស្មើនឹង១៣% ដែលមានទុនវិនិយោគ ៣,៣៤៣លានបាត៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ prachachat
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


