ព័ត៌មានអន្ដរជាតិ
លោក ពូទីន ដាក់ពង្រាយប្រព័ន្ធបាញ់នុយក្លេអ៊ែរ នៅជិតព្រំដែន អ៊ុយក្រែន
យោធាអ៊ុយក្រែននិយាយថា លោក ពូទីន បានដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីលចល័តធុន Iskander-M នៅចម្ងាយ ៦០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។

មីស៊ីល Ballistic ចំនួន២គ្រាប់ របស់ប្រព័ន្ធចល័តនេះ មានរយៈចម្ងាយដល់ទៅ ៤៨២គីឡូម៉ែត្រ ហើយអាចផ្ទុកក្បាលគ្រាប់ធម្មតា ឬនុយក្លេអ៊ែរទៀតផង។
កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយនៅក្នុងការអាប់ដេតព័ត៌មានពេលព្រឹកប្រចាំថ្ងៃរបស់ខ្លួនថា “សត្រូវបានបង្កើនចំនួនកងទ័ពនៅក្នុងតំបន់ Belgorod ដោយការផ្ទេរ និងប្រមូលផ្តុំអង្គភាពបន្ថែម”។

ទោះមិនបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំងនៃប្រព័ន្ធទាំងនេះក៏ដោយ ប៉ុន្តែអ៊ុយក្រែននិយាយថា “យោងតាមព័ត៌មានដែលទទួលបាន ប្រព័ន្ធបាញ់មីស៊ីល Iskander-M ត្រូវបានដាក់ពង្រាយនៅចម្ងាយ ៦០ គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន”។
Belgorod គឺជាទីក្រុង និងជាមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ភាគខាងជើងនៃព្រំដែនជាមួយអ៊ុយក្រែន។

Iskander ដែលជាប្រព័ន្ធមីស៊ីលផ្លោងចល័ត ដាក់លេខកូដ SS-26 Stone ដោយអង្គការណាតូ គឺត្រូវបានប្រើប្រាស់ជំនួសមីស៊ីល Scud របស់សូវៀត។
ដោយត្រូវបានប្រើប្រាស់ជាលើកដំបូង ក្នុងការប្រយុទ្ធឆ្នាំ ២០០៨ នៅហ្សកហ្ស៊ី, មីស៊ីល Iskander ត្រូវបានរចនាឡើងដើម្បីគេចប្រព័ន្ធការពារមីស៊ីល ដោយការហោះហើរលើគន្លងទាប និងបង្កើនសមត្ថភាពក្នុងការហោះហើរដើម្បីវាយប្រហារគោលដៅចម្ងាយឆ្ងាយរហូតដល់ ៥០០ គីឡូម៉ែត្រ។ នេះបើយោងតាមមជ្ឈមណ្ឌលយុទ្ធសាស្រ្តនិងការសិក្សាអន្តរជាតិ (CSIS)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ឃ្លាំងស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ឲ្យកងទ័ពរុស្ស៊ី នៅព្រំដែន អ៊ុយក្រែន ត្រូវអគ្គិភ័យឆាបឆេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


