សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនី ឆេះបន្ទប់ដាក់ឧបករណ៍ភ្លេង ខូចខាតទ្រព្យសម្បត្តិជាង ៦ ពាន់ដុល្លារ
បន្ទប់រក្សាទុកឧបករណ៍តន្ត្រីសម័យ ១ កន្លែង ត្រូវចរន្តអគ្គិសនីឆ្លងបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល បណ្តាលឲ្យខូចខាតឧបករណ៍តន្ត្រីសម័យយ៉ាងដំណំ។

សមត្ថកិច្ចប្រាប់ថា ករណីខាងលើបានកើតឡើង កាលពីល្ងាចថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ០៤:៤០ នាទី នៅចំណុចភូមិអង់ សង្កាត់អូចារ ខេត្តបាត់ដំបង បណ្ដាលឱ្យឆេះផ្ទះចំនួន ០១ ខ្នងទំហំ ៥ម×៨ មសង់អំពីថ្មដោយ(ឆេះបន្ទប់ ០១ កន្លែងទំហំ ២.៥ម×៣ ម) ម្ចាស់ផ្ទះឈ្មោះ ជួន រឿត ភេទប្រុស អាយុ ៦៧ ឆ្នាំ មុខរបរតន្ត្រីករ។

សមត្ថកិច្ចបន្តថា ក្នុងហេតុការខាងលើនេះ បានបំផ្លាញសម្ភារៈតន្ត្រីជាច្រើនរួមមាន:អក ១ តម្លៃ ៩៥០ ដុល្លារ, ស្គរប៉ាតទេរី ១ តម្លៃ ២៥០០ ដុល្លារ, កុំព្យូទ័របញ្ចូលសំឡេង ១ តម្លៃ ១៥០០ ដុល្លារ និងទូរទស្សន៍ខ្នាតធំ ១ តម្លៃ ៣០០ ដុល្លារ បើគិតសរុបជាទឹកប្រាក់អស់ចំនួន ៥ ២៥០$ (ប្រាំពាន់ពីររយហាសិនដុល្លារ)មូលហេតុឆ្លងចរន្តអគ្គិសនី។



ក្រោយកើតហេតុភ្លាមៗនោះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ទើបគ្រប់គ្រងស្ថានការបានមិនឆ្លងដល់កន្លែងផ្សេងបានតែមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


