សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះរោងបាយក្រោយផ្ទះពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កឲ្យខូចខាតសម្ភារៈមួយចំនួន នៅសង្កាត់ស្ទឹងមានជ័យទី ០២
ឆ្លងចរន្តអគ្គិសនីឆាបឆេះរោងបាយក្រោយផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតម៉ូតូ ចំនួន ០២ គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនធំផងដែរ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៥ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតនៅចំណុចផ្ទះលេខ ២២៤ ផ្លូវលំ ភូមិឫស្សី ០៣ សង្កាត់ស្ទឹងមានជ័យទី ០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ដែលជាអ្នករស់នៅក្បែរខាងគ្នាជាមួយម្ចាស់ផ្ទះរងគ្រោះ ខណៈទើបតែភ្ញាក់ពីសម្រាន្ត បានឮសំឡេងផ្ទុះ ០១ ទៅ០២ ដង ដែរ ប៉ុន្តែបានរត់ចេញពីក្នុងផ្ទះស្ទុះចេញក្រៅ ដើម្បីរកមើល តែមិនឃើញមានអ្វី ទើបមិនបានចាប់អារម្មណ៍ ក៏ត្រឡប់ចូលផ្ទះវិញ។


ប្រជាពលរដ្ឋដដែល បានបន្តថា លុះមួយសន្ទុះក្រោយមក មានធុំក្លិនផ្សែងឈ្ងៀម ដោយកើតចិត្តសង្ស័យ ពួកគាត់ក៏ចេញទៅមើលម្តងទៀត ឃើញរោងបាយម្ចាស់ផ្ទះរងគ្រោះត្រូវអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។ ភ្លាមៗ ពួកគាត់ ក៏បានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យជួយបន្តទាក់ទងទៅកាន់នគរបាលពន្លត់អគ្គិភ័យចុះអន្តរាគមន៍ពន្លត់នៅទីតាំងខាងលើ ជៀសវាងមានការរាលដាលកាន់តែខ្លាំងបន្តទៀត។


អគ្គិភ័យនេះបានឆាបឆេះរោងបាយឈើប្រក់ស័ង្កសី ចំនួន ០១ រោង រួមមាន ៖ ម៉ូតូចំនួន ០២ គ្រឿង , កុំព្យូទ័រយួរដៃ ០១ គ្រឿង , ទូទឹកកក ០១ គ្រឿង , ម៉ាស៊ីនបោកសំលៀកបំពាក់ ០១ គ្រឿង , ម៉ាស៊ីនចម្រោះទឹកក្តៅទឹកត្រជាក់ ០១ គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ក្នុងនោះ រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ , រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា មកដល់ទីតាំងចំនួន ០៦ គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


