ព័ត៌មានអន្ដរជាតិ
ចិន ព្រមានអាមេរិក កុំផ្គត់ផ្គង់អាវុធដល់តៃវ៉ាន់ ឲ្យសោះ, ក្រុងប៉េកាំងនឹងឆ្លើយតប បើបរទេស លូកដៃ
សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់តៃវ៉ាន់។ នេះបើតាមការព្រមានពីស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន។
ស្ថានទូតបានបន្ថែមថា ទីក្រុងប៉េកាំងសូមរក្សាសិទ្ធិក្នុងការឆ្លើយតប ក្នុងករណីមានការជ្រៀតជ្រែកពីបរទេសចំពោះស្ថានភាពនៅលើកោះនេះ។

ទីក្រុងប៉េកាំងបានចាត់ទុកទីក្រុងតៃប៉ិ ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន និងជាខេត្តបំបែកខ្លួន ដែលនៅថ្ងៃណាមួយនឹងត្រូវបង្រួបបង្រួមជាមួយដីគោក។
អ្នកនាំពាក្យស្ថានទូតលោក Liu Pengyu បាននិយាយថា “សហរដ្ឋអាមេរិក ត្រូវតែគោរពតាមគោលការណ៍ចិនតែមួយ” និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំងបី, បញ្ឈប់ទំនាក់ទំនងផ្លូវការ និងកិច្ចសហប្រតិបត្តិការយោធាជាមួយតៃវ៉ាន់, បញ្ឈប់ការលក់អាវុធដល់កោះនេះ និងចាត់វិធានការជាក់ស្តែងដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន កុំគាំទ្រឯករាជ្យភាពតៃវ៉ាន់”។

អ្នកនាំពាក្យដដែលនិយាយថា ទីក្រុងប៉េកាំង រក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឆ្លើយតបទៅនឹងការជ្រៀតជ្រែកដោយកងកម្លាំងបរទេស និងក្រុមបំបែកខ្លួន នៅក្នុងដំណើរការនៃការបង្រួបបង្រួមឡើងវិញរបស់កោះនេះ ជាមួយដីគោក។
ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យស្ថានទូតបានច្រានចោលការប៉ុនប៉ង ប្រៀបធៀបគ្នារវាងស្ថានការណ៍នៅអ៊ុយក្រែន និងបញ្ហាតៃវ៉ាន់។

លោក Liu និយាយថា “សហរដ្ឋអាមេរិក និងតៃវ៉ាន់បានឃុបឃិតគ្នា ហើយមនុស្សមួយចំនួនមានចេតនាទាញការប្រៀបធៀបគ្នារវាងតៃវ៉ាន់ និងអ៊ុយក្រែន បើទោះបីជាការពិត នេះគឺជាករណីផ្សេងគ្នាជាមូលដ្ឋានពីរក៏ដោយ”។
លោក Liu កត់សម្គាល់ថា រលកនៃភាពតានតឹងថ្មីមួយ បានលេចឡើងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលកើតចេញពីការប៉ុនប៉ងដោយអាជ្ញាធរតៃវ៉ាន់ ក្នុងការទទួលបានជំនួយពីសហរដ្ឋអាមេរិក និងនៅក្នុងការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រើប្រាស់កោះនេះ ទប់ទល់ជាមួយចិន។

គួរបញ្ជាក់ថា ថ្វីបើមិនមានទំនាក់ទំនងផ្លូវការក៏ដោយ ប៉ុន្តែតៃវ៉ាន់បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ដើម្បីទិញសព្វាវុធ យន្តហោះគ្មានមនុស្សបើកយោធា យន្តហោះចម្បាំង និងឧបករណ៍យោធាក្នុងទំហំទឹកប្រាក់១៧ពាន់លានដុល្លារ។
រដ្ឋាភិបាលក្រុងប៉េកាំងបានជំទាស់យ៉ាងដាច់អហង្ការចំពោះកិច្ចសន្យានេះ ហើយបានជំរុញម្តងហើយម្តងទៀតឲ្យទីក្រុងវ៉ាស៊ីនតោន ចៀសវាងការបង្កហេតុជុំវិញកោះតៃវ៉ាន់ និងប្រកាន់ខ្ជាប់នូវ គោលការណ៍ចិនតែមួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ចិន អំពាវនាវឲ្យមានការចរចាដើម្បី បញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់