Connect with us

ព័ត៌មានអន្ដរជាតិ

រោង​​ចក្រ​ផលិត​​វ៉ាក់សាំង​​កូវីដ​នៅ​​អាហ្វ្រិក​​​ប្រឈម​បិទ​ទ្វារ​ ព្រោះ​​គ្មាន​​អ្នក​​​ទិញ

បានផុស

នៅ

រោងចក្រផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ដំបូងគេរបស់ទ្វីបអាហ្វ្រិកដែលបានចាប់ផ្តើមដំណើរការចំពេលកូវីដ-១៩រាតត្បាតខ្លាំងកាលពីឆ្នាំមុនប្រឈមនឹងបិទទ្វារ បន្ទាប់ពីគ្មានទទួលបានការបញ្ជាទិញពីនរណាម្នាក់សោះ។ នេះបើយោងតាមនាយកប្រតិបត្តិបាននិយាយកាលពីថ្ងៃសៅរ៍។

ក្រុមហ៊ុនផលិតឱសថ Aspen Pharmacare របស់ប្រទេសអាហ្វ្រិកខាងត្បូងបានចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណកាលពីខែវិច្ឆិកាសម្រាប់ការលក់ និងចែកចាយវ៉ាក់សាំងជាមួយក្រុមហ៊ុនអាមេរិក Johnson & Johnson ទូទាំងទ្វីបអាហ្វ្រិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការសុខភាពពិភពលោក (WHO) បានហៅកិច្ចព្រមថាជាពេលវេលាផ្លាស់ប្តូរដ៏ល្អឆ្ពោះទៅរកការកាត់បន្ថយវិសមភាពក្នុងការទទួលបានវ៉ាក់សាំងបង្ការកូវីដ។ យោងតាមទិន្នន័យរបស់ WHO កាលពីបំណាច់ខែមីនា បង្ហាញថា មនុស្សធំពេញវ័យម្នាក់ក្នុងចំណោមពលរដ្ឋអាហ្វ្រិក៦នាក់ទទួលបានចាក់វ៉ាក់សាំងពេញដូស។

ឥឡូវនេះ កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Aspen ក្នុងការលក់វ៉ាក់សាំងឈ្មោះ Aspenovax ទូទាំងតំបន់អាហ្វ្រិកដូចជាមានការពិបាកខ្លាំង។ អាហ្វ្រិកខាងត្បូងដែលបានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនតែ៣០% ក៏ទំនងជាជួបនឹងរលកឆ្លងលើកទី៥។ ប្រទេសអាហ្វ្រិកនានាជួបបញ្ហាដឹកជញ្ជូន កង្វះបុគ្គលិកជំនាញ ខ្សែសង្វាក់ត្រជាក់ និងបញ្ហាផ្សេង​ៗ ទៀងជុំវិញការចាត់ចែងវ៉ាក់សាំង។

លោក Stavros Nicolaou អគ្គនាយកក្រុមហ៊ុន Aspen បាននិយាយថា ៖«មិនមានការបញ្ជាទិញសម្រាប់វ៉ាក់សាំង Aspenovax ទ។ ប្រសិនបើយើងមិនមានការបញ្ជាទិញវ៉ាក់សាំង អីចឹងវាច្បាស់ណាស់ថា មានលទ្ធភាពតិចតួចក្នុងការរក្សាការផលិតរបស់យើង»។

គោលបំណងរបស់សហភាពអាហ្វ្រិកគឺផលិតវ៉ាក់សាំងឲ្យបាន៦០%ដើម្បីចាក់វ៉ាក់សាំងដល់ពលរដ្ឋអាហ្វ្រិកទាំងអស់ត្រឹមឆ្នាំ២០៤០ ដែលរាប់ចាប់ពីបច្ចុប្បន្នមាន១% និងរោងចក្រជាច្រើនទៀតក៏កំពុងកំណត់ដែរ។

«ប្រសិនបើ Aspen មិនដំណើរការផលិតទេ តើមានឱកាសអ្វីសម្រាប់គំនិតផ្តួចផ្តើមផ្សេងទៀត?» លោក Nicolaou បាននិយាយ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៧ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម