ព័ត៌មានជាតិ
អភិបាលក្រុងដូនកែវ ទុកពេលប្រាំថ្ងៃដល់ម្ចាស់ទីតាំងស្តុកអេតចាយ
លោក កង អាណាន់ អភិបាលក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានកោះប្រជុំជាមួយសមត្ថកិច្ចពាក់ព័ន្ធ ថែមទាំងមានការចូលរួមសហការផងដែរ ពីម្ចាស់ទីតាំងអេតចាយ ដែលយកចំណីផ្លូវសាធារណស្តុកទំនិញធ្វើឲ្យប៉ះពាល់សោភណភាពផ្លូវ និងពិបាកធ្វើចរាចរ។

ទីតាំងស្តុកអេតចាយនេះ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលបានដាក់ទំនិញខ្លួនសំពីងសំពោងពាសពេញផ្លូវធ្វើឲ្យបាត់បង់សោភណភាព និងកកស្ទះចរាចរណ៍ និងធ្លាប់ត្រូវបានមហាជនធ្វើការរិះគន់មិនសំចៃមាត់។


នៅក្នុងជំនួបនោះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានព្រមានថា នឹងចាត់វិធានការបន្ទាន់ តែបានទុករយៈពេល៥ថ្ងៃ ដើម្បីឲ្យរុះរើ ហើយប្រសិនបើរយៈពេល៥ថ្ងៃ ម្ចាស់អាជីវកម្មមិនព្រមរុះរើទេ គឺអាជ្ញាធរក្រុង នឹងចុះផ្អាកបិទអាជីវកម្មជាបណ្ដោះអាសន្នតែម្តង។
សូមបញ្ជាក់ដែរថា ទីតាំងស្តុកអេតចាយខាងលើនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធចុះណែនាំ និងឲ្យប្តូរទីតាំងច្រើនលើករួចមកហើយ ដោយសារតែការរំលោភយកចំណីផ្លូវស្តុកទំនិញខ្លួន៕
អត្ថបទ ៖ វីរ:


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


