ព័ត៌មានជាតិ
ផ្លូវព្រះត្រសក់ផ្អែម ប្រវែងជិត ៤ គីឡូម៉ែត្រ ប្រសព្វឆ្លងកាត់ខណ្ឌចំនួន ៣ ជួសជុលអ៊ុតកៅស៊ូឡើងវិញ
មន្ទីរសាធារណការរាជធានីភ្នំពេញ បានចុះជួសជុលអ៊ុតកៅស៊ូ តាមបណ្ដោយផ្លូវលេខ ៦៣ (ព្រះត្រសក់ផ្អែម) ឡើងវិញ ដែលមានជង្ហុក និង រលកតូចៗ ជាច្រើន ដើម្បីសម្រួលដល់ប្រជាពលរដ្ឋទាំងការធ្វើដំណើរ និង រស់នៅ។


ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវលេខ ៦៣ (ព្រះត្រសក់ផ្អែម) ត្រូវបានជួសជុលឡើងវិញ ពីចំណុចជិតផ្សារថ្មី រហូតទៅដល់ សាលាភូមិន្ទរដ្ឋបាល មានប្រវែងប្រមាណជិត ៤ គីឡូម៉ែត្រ។

លោក ហេង យី ជាប្រជាពលរដ្ឋរស់នៅលើផ្លូវ ៦៣ បានប្រាប់ឲ្យដឹងថា កន្លងមក តាមបណ្ដោយផ្លូវនេះ មានជង្ហុកសំបុកមាន់តូចៗ លាយឡំរលកជាច្រើនកន្លែង ដែលនៅពេលមានអ្នកបើកបរឆ្លងកាត់ ពិបាកតែម្ដង។

លោកបន្តថា នៅពេលភ្លៀងធ្លាក់មក ជង្ហុកទាំងអស់នោះ បានដក់ទឹក ហើយពេលមានអ្នកដំណើរបើកយានយន្ត គឺធ្វើឲ្យទឹកសាចប្រឡាក់ខោអាវ និង ចូលផ្ទះពួកគាត់ថែមទៀត។

ចំណែក អ្នកស្រី ជា ចាន់ណេត ពលរដ្ឋអ្នកធ្វើដំណើរ ក៏បានលើកឡើងដែរថា ពួកគាត់សូមកោតសរសើរ និងសាទរចំពោះអាជ្ញាធរ នៅពេលបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋលើការជួសជុលបណ្ដោយផ្លូវលេខ ៦៣ នេះឡើងវិញ ឲ្យមានសោភ័ណភាពស្អាត និង ងាយស្រួលបើកបរទៅមកបានយ៉ាងងាយស្រួល មិនពិបាករឿងផ្លូវខូចតទៅមុខទៀតនោះឡើយ។

ដោយឡែក លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល និងជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ឲ្យដឹងថា មន្ត្រីជំនាញ នៃមន្ទីរសាធារណការរាជធានីភ្នំពេញ បានធ្វើការជួសជុល កាយកំណាយផ្លូវចាស់ចោល រួចអ៊ុតកៅស៊ូថ្មីឡើងវិញទាំងអស់។

លោកស្រីបន្តទៀតថា ចំពោះការជួសជុលនេះដែរ ធ្វើចាប់ចំណុចជិតផ្សារថ្មី រហូតទៅដល់ សាលាភូមិន្ទរដ្ឋបាល មានប្រវែងប្រមាណជិត ៤ គីឡូម៉ែត្រ ដែលប្រសព្វឆ្លងកាត់ខណ្ឌដូនពេញ , ខណ្ឌបឹងកេងកង និង ខណ្ឌចំការមន ដើម្បីសម្រួលការលំបាកជូនពលរដ្ឋ៕
អត្ថបទ ៖ រដ្ឋា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


