ព័ត៌មានជាតិ
ពលរដ្ឋ ស្នើ អាជ្ញាធរ ជួយពិនិត្យមើលផ្លូវ ៦០ ម៉ែត្រ កំពុងរងការខូចខាតនៅផ្នែកមួយចំនួន ពិបាកធ្វើដំណើរ
ប្រជាពលរដ្ឋ ស្នើសុំអាជ្ញាធរ ជួយពិនិត្យមើលផ្លូវ ៦០ ម៉ែត្រ ដោយសារផ្នែកមួយចំនួនកំពុងតែរងការខូចខាត និងមានជង្ហុក ពិបាកធ្វើដំណើរ ព្រមទាំងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាយថាហេតុ។

ទីតាំងកំពុងរងការខូចខាត និងមានជង្ហុកនេះ ស្ថិតនៅលើមហាវិថី ៦០ ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឆាយ ទ្រី ជាប្រជាពលរដ្ឋ បានឲ្យដឹងថា រៀងរាល់ថ្ងៃ លោកតែងតែធ្វើដំណើរលើផ្លូវខាងលើនេះ ទៅធ្វើការរាល់ព្រឹក។ នៅពេលធ្វើដំណើរ ផ្នែកមួយចំនួនលើផ្លូវ ៦០ ម៉ែត្រ នេះ កន្លែងខ្លះ ចាប់ផ្ដើមមានជង្ហុក ពិបាកក្នុងការធ្វើដំណើរ។

លោកបានបន្តថា សម្រាប់លោកជិះម៉ូតូ នៅពេលជិះមកដល់កន្លែងជង្ហុក មានពេលខ្លះរេចង្កូតម្ដងៗ ដែរ។ ចំណែករថយន្តវិញ នៅពេលដល់កន្លែងជង្ហុក គឺ ខ្លះអុកស្ទើរតែដល់បាតរថយន្តទៅហើយ។

ចំណែក លោក ហេង គីមឪ ជាប្រជាពលរដ្ឋ ក៏បានលើកឡើងពីទុក្ខកង្វល់ធ្វើដំណើររៀងរាល់ថ្ងៃ ដែលជួបការលំបាកផងដែរ។ លោកបានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ សូមមេត្តាជួយពិនិត្យមើលផង បើទុកដូច្នេះ អាចនឹងខូចផ្លូវ ឬបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរច្រើនជាងនេះផងដែរ។

ពាក់ព័ន្ធបញ្ហានេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឲ្យកម្ពុជាថ្មីដឹងថា លោកនឹងឲ្យក្រុមការងារចុះទៅធ្វើការត្រួតពិនិត្យមើលជាបន្ទាន់។ ជាមួយនេះ លោក ផន រឹម ក៏បានអរគុណផងដែរសម្រាប់ការជួយផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាផ្លូវខាងលើ៕
អត្ថបទ ៖ ម៉េង
សូមទស្សនាវីដេអូខាងក្រោម ៖



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


