ព័ត៌មានជាតិ
ផ្លូវថ្នល់៨០ខ្សែក្នុងខេត្តបន្ទាយមានជ័យរងផលប៉ះពាល់ដោយសង្រ្គាមឈ្លានពានបាញ់ផ្លោងទម្លាក់គ្រាប់ពីទាហានថៃ
ផ្លូវថ្នល់ប្រមាណ៨០ខ្សែនៅតាមបណ្ដាភូមិ ឃុំនានាជាប់ព្រំដែនកម្ពុជា ថៃ នៃខេត្តបន្ទាយមានជ័យ ក្នុងអំឡុងផ្ទុះសង្រ្គាមឈ្លានពានបាញ់ផ្លោងទម្លាក់គ្រាប់ពីសំណាក់ទាហានថៃបណ្តាលអោយរងការខូចខាតយ៉ាងដំណំ មានរណ្តៅតូចធំតាមប្រភេទនៃគ្រាប់។

លោក នៃ ពៅ មេឃុំគោករមៀត បានអោយដឹងថា ក្នុងមូលដ្ឋានឃុំគោករមៀត ដែលមានតំបន់បឹងត្រកួនជាតំបន់មួយរងគ្រោះដោយសារសង្រ្គាមឈ្លានពានរបស់ថៃយ៉ាងខ្លាំងតាមរយៈគ្រាប់ផ្លោង និងទម្លាក់គ្រាប់ពីយន្ដហោះបណ្តាលអោយផ្ទុះ ត្រូវចំផ្ទះពលរដ្ឋ និងផ្លូវជាច្រើនកន្លែង ជាពិសេសលើកំណាត់ផ្លូវជាតិលេខ៥៨ និងផ្លូវខេត្តពីបឹងត្រកួន ទៅទីរួមស្រុកថ្មពួកដោយមានរណ្តៅគ្រាប់ខ្លះធំ និងខ្លះតូច។
បើតាមពលរដ្ឋបានអោយដឹងថា ដ្បិតគ្រាប់ផ្លោងរបស់ថៃជាច្រើនគ្រាប់បានចំលើផ្លូវពិតមែន តែមិនបង្កអោយខូចរហូតបើកបរចរាចរមិនបាននោះទេ។

តាមរបាយការណ៍របស់អាជ្ញាធរស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងកាលពីសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា សរុបជារួមស្រុកទាំងពីរមានផ្លូវថ្នល់ចំនួន៨០ខ្សែ ត្រូវបានរងផលប៉ះពាល់ពីការបាញ់ផ្លោង និងទម្លាក់គ្រាប់ពីសំណាក់យោធាថៃក្នុងអំឡុងពេលផ្ទុះអាវុធឃ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា ជាច្រើនថ្ងៃ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៃបទឈប់បាញ់។

ផ្លូវដែលរងផលប៉ះពាល់ដោយសារឈ្លានពានរបស់យោធាថៃខាងលើ គឺភាគច្រើននៅលើកំណត់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រាលកៅស៊ូស្របតាមបន្ទាត់ព្រំដែន ចាប់ពីចំណុចព្រំប្រទល់របស់ក្រុងប៉ោយប៉ែត រហូតទៅដល់ព្រំប្រទល់ជាមួយខេត្តឧត្តរមានជ័យ កាត់ភូមិជោគជ័យ ព្រៃចាន់ បឹងត្រកួន ដែលសុទ្ធតែជាសមរភូមិប្រយុទ្ធដ៏ក្តៅមិនអាចចរាចរយានយន្តបានឡើយក្នុងពេលដែលកើតមានឡើង។ ក្រៅពីផ្លូវដែលរងការខូចខាតខាងលើនៅមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តខូចខាត ជាច្រើនទៀត រួមមាន លំនៅឋានពលរដ្ឋស្លូតត្រង់ ខ្សែបណ្ដាញអគ្គិសនី ទឹកស្អាត និងបណ្ដាញទំនាក់ទំនងជាដើម៕
អត្ថបទ៖ អពៅ



-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


