ព័ត៌មានអន្ដរជាតិ
ចិន ព្រមាននាវាចម្បាំងអាមេរិក ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយក្រុងប៉េកាំង ធ្វើសមយុទ្ធ
យោធាចិនបាននិយាយនៅថ្ងៃពុធទី១១ខែឧសភានេះថា ខ្លួនបានពិនិត្យ និងព្រមាននាវាចម្បាំងអាមេរិកមួយគ្រឿង ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប ខណៈបេសកកម្មនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីចិន ធ្វើសមយុទ្ធនៅជិតកោះនេះ។

បញ្ជាការដ្ឋានភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិក តែងតែសម្តែងឆាកល្ខោនបែបនេះ និងបង្កបញ្ហា, បញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងឯករាជ្យតៃវ៉ាន់ ហើយបង្កើនភាពតានតឹងដោយចេតនានៅទូទាំងច្រកសមុទ្រតៃវ៉ាន់”។
កងទ័ពចិនរក្សាការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ប្រឆាំងដាច់ខាតរាល់ការគំរាមកំហែង និងការញុះញង់ ហើយការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

ស្របពេលជាមួយគ្នានោះដែរ កងនាវាចរទី ៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវានាំផ្លូវមីស៊ីល USS Port Royal បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ តាមរយៈដែនទឹកអន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ កាលពីថ្ងៃអង្គារ ដែលជាបេសកកម្មតាមទម្លាប់លើកទីពីរ ក្នុងរយៈពេលពីរសប្តាហ៍។
យោងតាមកងទ័ពជើងទឹកអាមេរិក, ការធ្វើដំណើររបស់នាវា Port Royal ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ យោធាសហរដ្ឋអាមេរិកហោះហើរ បើកនាវា និងធ្វើប្រតិបត្តិការគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បាននិងកំពុងអនុវត្តការធ្វើដំណើរបែបនេះប្រហែលមួយខែម្តង ធ្វើឲ្យចិនខឹងសម្បា ព្រោះចាត់ទុកទង្វើនេះថាជាសញ្ញានៃការគាំទ្រដល់កោះតៃវ៉ាន់។
សហរដ្ឋអាមេរិក ក៏ដូចប្រទេសភាគច្រើនដែរ គឺមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធ ដោយធ្វើឲ្យទីក្រុងតៃប៉ិ ក្លាយជាប្រភពនៃភាពតានតឹងឥតឈប់ឈររវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន ធ្វើសមយុទ្ធយោធា នៅក្បែរ កោះតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


