សន្តិសុខសង្គម
ផ្គររន្ទះ បាញ់សម្លាប់មនុស្ស២នាក់កាលពីម្សិលមិញ
បុរស និងស្ត្រី២នាក់ត្រូវរន្ទះបាញ់ស្លាប់នៅកន្លែងកើតហេតុ ខណៈចូលជ្រកក្រោមដើមឈើពេលមេឃកំពុងភ្លៀង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៤៥នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។

បើតាមលោកវរសេនីយ៍ឯក ហ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង២ ទី១មានឈ្មោះ ឈន ចាន់ ភេទស្រីអាយុ៥៥ឆ្នាំ រស់នៅភូមិកើតហេតុ (មុខរបជាអនុភូមិទួលទទឹង) ទី២ឈ្មោះ អេង ណី ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុជាមួយគ្នា(មុខរបកសិករម្ចាស់ត្រាក់ទ័រ)។

លោកអធិការបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះជាម្ចាស់ដី បានជិះកង់ទៅហៅម្ចាស់ត្រាក់ទ័រមកភ្ជួរដីស្រែហើយជ្រកម្លប់ក្រោមដើមឈើ ខណ:ពេលម្ចាស់ត្រាក់ទ័រកំពុងភ្ជួរដីបានពាក់កណ្ដាលហើយ មេឃក៏ចាប់ផ្ដើមមានពពកខ្មៅហើយធ្លាក់ភ្លៀង។ ពេលនោះម្ចាស់បើកត្រាក់ទ័រក៏បានផ្អាក់ភ្ជួរដី ហើយចុះរត់មកជ្រកទឹកភ្លៀងក្រោមដើមឈើជាមួយស្រ្តីម្ចាស់ដីនោះ ស្រាប់តែមានផ្គររន្ទះបាញ់មួយគ្រាប់ចំអ្នកទាំងពីរ បណ្ដាលឲ្យស្លាប់នៅកន្លែងក្រោមដើមឈើនោះទាំងពីរនាក់ភ្លាមៗ ហើយខាងនគរបាលយើងក៏បានមកពិនិត្យសពជនរងគ្រោះ និងប្រគល់ជូនក្រុមគ្រួសាររៀងខ្លួនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ លាន គ្រន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


