ព័ត៌មានអន្ដរជាតិ
អ្នកតវ៉ាប្តេជ្ញាបន្តប្រឆាំងរដ្ឋាភិបាលស្រីលង្កា ទោះតែងតាំងនាយករដ្ឋមន្ត្រីថ្មី
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្រីលង្កានឹងចាប់ផ្តើមបង្កើតរដ្ឋាភិបាលរួបរួមនាថ្ងៃសុក្រ ទី១៣ ខែឧសឧា នេះ ប៉ុន្តែការតែងតាំងលោកជានាយករដ្ឋមន្ត្រីមិនបានធ្វើឲ្យអ្នកតវ៉ាស្ងប់អារម្មណ៍ឡើយដោយសារពួកគេនៅតែបន្តប្តេជ្ញាទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែងដោយសារវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត។
លោកប្រធានាធិបតី Gotabaya Rajapaksa បានតែងតាំងអ្នកនយោបាយជើងចាស់ លោក Ranil Wickremesinghe ជានាយករដ្ឋមន្ត្រីថ្មីកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការតវ៉ារយៈពេលមួយសប្តាហ៍ពេញដែលបានធ្វើផ្ទុះហិង្សាបណ្តាលឲ្យមនុស្សស្លាប់៩នាក់ និងរបួសជាង៣០០នាក់។

បងប្រុសរបស់ប្រធានាធិបតី គឺលោក Mahinda Rajapaksa ដែលជានាយករដ្ឋមន្ត្រីបានចុះចេញពីតំណែងកាលពីថ្ងៃចន្ទ បន្ទាប់ពីការតវ៉ាបានផ្ទុះហិង្សា និងបានកំពុងលាក់ខ្លួននៅបន្ទាយទាហាន។
លោក Chamalage Shivakumar ជាអ្នកតវ៉ាស្ថិតក្នុងចំណោមអ្នកតវ៉ារាប់ពាន់នាក់បាននិយាយថា ៖«យើងខ្ញុំនឹងឈប់តវ៉ានៅពេលប្រជាជនរបស់យើងទទួលបានយុត្តិធម៌។ នរណាក៏ដោយ ពួកគេបានតែងតាំងជានាយករដ្ឋមន្ត្រី យើងខ្ញុំនឹងឈប់ការតវ៉ារហូតដល់ប្រជាជនទទួលបានការធូរស្បើយ»។
លោកនាយករដ្ឋមន្ត្រី Wickremesinghe ជាសមាជិកសភាតែម្នាក់គត់មកពីគណបក្សរួបរួមជាតិក្នុងសភារបស់ប្រទេស ហើយនឹងពឹងផ្អែកលើគណបក្សនយោបាយផ្សេងៗទៀតដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
សម្ព័ន្ធភាពដឹកនាំដោយលោក Rajapaksas មានអាសនៈប្រហែល១០០ក្នុងចំណោមអាសនៈសភាចំនួន២២៥ ខណៈគណបក្សប្រឆាំងមាន៥៨អាសនៈ។ អាសនៈនៅសល់ផ្សេងទៀតគឺឯករាជ្យ។

កាលពីថ្ងៃសុក្រ លោក Wickremesinghe បានជួបស្នងការជាន់ខ្ពស់ ឬឯកអគ្គរដ្ឋទូតរបស់ប្រទេសឥណ្ឌាប្រចាំប្រទេសស្រីលង្កាដែលជាការទំនាក់ទំនងជាសាធារណៈលើកដំបូងរបស់លោកជាមួយមន្ត្រីរដ្ឋាភិបាលបរទេស ចាប់តាំងលោកត្រូវបានតែងតាំង។
ស្នងការជាន់ខ្ពស់ឥណ្ឌានៅស្រីលង្កាបាននិយាយតាមអនឡាញថា ៖«កិច្ចពិភាក្សាបន្តលើកិច្ចហសប្រតិបត្តិការសម្រាប់សេដ្ឋកិច្ចងើបឡើងវិញ និងស្ថិរភានៅស្រីលង្កាតាមរយៈដំណើរការប្រជាធិបតេយ្យ»។
រដ្ឋាភិបាលទីក្រងញូវដេលីកំពុងទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងយុទ្ធសាស្ត្រដ៏សំខាន់នៅស្រីលង្កាដែលជាផ្លូវដឹកជញ្ជូនទំនិញដ៏សំខាន់រវាងអាស៊ី និងអឺរ៉ុប ហើយជាកន្លែងមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដែលផ្តល់ហិរញ្ញប្បទានដោយប្រទេសទាំងពីរ។
អ្នកតវ៉ាបាននិយាយថា ការតែងតាំងលោក Wickremesinghe ជានាយករដ្ឋមន្ត្រីនឹងជួយបន្ធូរបន្ថយកំហឹងរបស់ពួកគេតិចតូចប៉ុណ្ណោះពីការទាមទារឲ្យលោកប្រធានាធិបតីចុះចេញ ពីព្រោះពួកគេនិយាយថា លោកប្រធានាធិបតីជាអ្នកទទួលខុសត្រូវចុងក្រោយចំពោះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចំពោះប្រទេសគិតចាប់តាំងពីបានឯករាជ្យឆ្នាំ១៩៤៨មក។

លោក Ranil Wickremesinghe អ្នកនយោបាយជើងចាស់ដែលធ្លាប់បានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសកោះមួយមួយនេះ៤លើកពីមុន និងនេះជាលើកទី៥ត្រូវតែព្យាយាមដោះស្រាយភាពវឹកវរផ្នែកហិរញ្ញវត្ថុ និងសម្របសម្រួលនយោបាយបែកបាក់ នៅពេលលោកត្រូវបង្កើតទម្រង់នយោបាយចម្រុះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


