ព័ត៌មានជាតិ
លោក អ៊ិតសំហេង៖ ស្ត្រីជាតួអង្គដ៏សំខាន់និងចាំបាច់ក្នុងការធានាបាននូវនិរន្តរភាពយូរអង្វែងនៃសន្តិភាព
លោក បណ្ឌិត អ៊ិត សំហេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌចំការមនបានមានប្រសាសន៍ថា ស្ត្រីគឺជាតួអង្គរួមចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានាបាននូវសន្តិភាពបរិយាប័ននិងនិរន្តរភាពយូរអង្វែងនៃសន្តិភាព។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌបឹងកេងកង និងខណ្ឌចំការមន ជិត២០០នាក់ នៅព្រឹកថ្ងៃទី ១៤ឧសភានេះ លោក អ៊ិត សំហេងបានបន្តថាសមភាពយេនឌ័រគឺជាកត្តាចម្បង ក្នុងការធានានូវចីរភាព សន្តិភាព និងការអភិវឌ្ឍ។
សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រី គឺជារបៀបវារៈដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំង ដើម្បីជំរុញឲ្យស្ត្រីក្លាយទៅជាកម្លាំងចលករ ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ។

លោកបណ្ឌិតបានបន្តទៀតថាស្ត្រីគឺជាតួអង្គរួមចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានាបាននូវសន្តិភាព បរិយាប័ន្ត និងនិរន្តរភាពយូរអង្វែងនៃសន្តិភាព។
លោកបណ្ឌិតបានបន្ថែមថាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធ៌ម និងប្រសិទ្ធភាព ផែនការយុទ្ធសា្តស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោ យចីរភាពរបស់កម្ពុជា បានដាក់ចេញនូវការងារលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។

លោកបណ្ឌិតបាន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍរីកចម្រើន ប្រជាជនរស់នៅយ៉ាងសុខសាន្តក្រោមម្លប់សន្តិភាព បើគ្មានសន្តិភាពក៏មិនមានអ្វីដល់សព្វថ្ងៃនេះដែរ។ ស្ត្រីទទួលបានផលប្រយោជន៍ពីផ្លែផ្កានៃសន្តិភាព ផ្តើមពីសន្តិភាពនេះ សេដ្ឋកិច្ចកម្ពុជា មានកំណើន៧ភាគរយក្នុងមួយឆ្នាំ បង្កលក្ខណៈដល់ការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗរបស់ជាតិ។
ជាមួយគ្នានេះដែរលោកបណ្ឌិត មានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឲ្យមានប្រព័ន្ធគាំពារសង្គម ជួយទាំងមន្ត្រីរាជការ បុគ្គលិកវិស័យឯកជន និងប្រជាពលរដ្ឋ ដោយសម្រួលការលំបាករបស់ពួកគាត់បានមួយកម្រិត។ ឆ្លងកាត់វាលដ៏លំបាកមួយទៀតសម្រាប់យើងទាំងអស់គ្នាដែរនោះ គឺយើងមានភ័ព្វសំណាងណាស់ ដែលមានថ្នាក់ដឹកនាំប្រទេស ពោរពេញដោយសមត្ថភាព ឈ្លាសវៃ ប៉ិនប្រសប់ បានប្រែក្លាយស្ថានភាពដ៏ស្មុគស្មាញនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីការបិទប្រទេស អាចមានលទ្ធភាពបើកប្រទេសឡើងវិញ គ្រប់វិស័យទាំងអស់បានដំណើរការជាប្រក្រតី ពលរដ្ឋមានឱកាសប្រកបអាជីវកម្ម រកទទួលទានបានដូចធម្មតា គ្រាន់តែប្រកាន់ភ្ជាប់នូវការការពារខ្លួន និងរៀនរស់ជាមួយកូវីដ-១៩។
លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា វិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាសព្វថ្ងៃនេះ មានការប្រែប្រួលច្រើនគួរឲ្យកត់សម្គាល់ ដោយចាប់ពីកុមារតូច រហូតដល់យុវជន យុវនារី គឺទទួលបានការសិក្សារៀនសូត្រ មានសមត្ថភាពពេញលេញក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ពោលបើ ធនធានមនុស្សរបស់យើងមានការរីកចម្រើន ស្ត្រីក៏មានឱកាសច្រើនក្នុងការកសាងសមត្ថភាពក្លាយជាសហគ្រិន ជាអ្នកដឹកនាំទាំងការងារនៅកម្រិតមូលដ្ឋាន ក៏ដូចជានៅក្នុងជួររាជរដ្ឋាភិបាល។
នៅក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះដែរ លោកបណ្ឌិត ក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន និងសមាគមនារី ដែលហ៊ានលះបង់កម្លាំងកាយចិត្តប្រយុទ្ធទប់ទល់ជាមួយសមរភូមិគ្មានរូបរាងមួយនេះ រហូតដល់មន្ត្រីមូលដ្ឋានរបស់យើងខ្លះបានបាត់បង់ជីវិតនៅក្នុងការបំពេញតួនាទីការងាររបស់ខ្លួនថែមទៀត។
ទាំងនេះ សបញ្ជាក់ពីគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះការលះបង់របស់អាជ្ញាធរ ដែលខិតខំបំពេញកិច្ចការងារដើម្បីប្រជាជន និងសង្គមជាតិ ។
គួរបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាអ្នក បន្តវេនពីសមាគមនារីសង្រ្គោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិ ឡើងតាំងពីថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ និងជាអង្គការមហាជន មួយស្ថិតនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានរចនាសម័្ពន្ធតាំងពីថ្នាក់កណ្តាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់៕
សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៥ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក