ព័ត៌មានអន្ដរជាតិ
អាមេរិក ឈប់ថ្កោលទោស អ៊ីស្រាអែល ចំពោះការបាញ់សម្លាប់អ្នកកាសែត Al Jazeera (មានវីដេអូ)
រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកបានឈប់ធ្វើការថ្កោលទោសទៅលើប្រទេសអ៊ីស្រាអែលហើយពាក់ព័ន្ធនឹងការបាញ់សម្លាប់អ្នកកាសែត Al Jazeera នៅតំបន់ West Bank ។

រយៈពេល ២ ថ្ងៃក្រោយការបាញ់សម្លាប់លោកស្រី Shireen Abu Akleh មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅទីក្រុង East Jerusalem សម្រាប់ពិធីបុណ្យសពរបស់អ្នកកាសែតជើងចាស់វ័យ ៥១ ឆ្នាំរូបនេះ ។
អំឡុងពិធីបុណ្យសពនោះក៏មានការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែលទៅលើអ្នកកាន់ទុក្ខលោកស្រី Shireen Abu Akleh ហើយក៏បង្កឲ្យមានការថ្កោលទោសពីអង្គការសហប្រជាជាតិ (UN) ផងដែរ ។

យ៉ាងណាសហរដ្ឋអាមេរិកបានពណ៌នាហេតុការណ៍នោះថា “គួរឲ្យព្រួយបារម្ភ” ទោះបីជាសហរដ្ឋអាមេរិកឈប់ធ្វើការថ្កោលទោសលើអ៊ីស្រាអែលចំពោះអំពើហិង្សានេះក៏ដោយ ។
ទន្ទឹមនោះមេដឹកនាំពិភពលោកក៏អំពាវនាវឲ្យមានការស៊ើបអង្កេតពេញលេញ ឯករាជ្យ និងតម្លាភាពចំពោះការសម្លាប់ទៅលើលោកស្រី Shireen Abu Akleh ដោយទាមទារឲ្យមានអ្នកទទួលខុសត្រូវសម្រាប់ហេតុការណ៍មួយនេះ ។
គួរបញ្ជាក់ថា លោកស្រី Shireen Abu Akleh ជាអ្នកកាសែតជើងចាស់របស់សារព័ត៌មាន Al Jazeera ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ខណៈកំពុងផ្សាយការវាយឆ្មក់របស់អ៊ីស្រាអែលនៅក្នុងទីក្រុង Jenin ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ វីដេអូថតជាប់ស្តែងៗ ពេលអ្នកកាសែត Al Jazeera ត្រូវបាញ់សម្លាប់
ចុចអាន ៖ អាមេរិក ថា ប្រទេសអឺរ៉ុប ២ នេះនឹងជាចំណែកបន្ថែមដ៏សំខាន់សម្រាប់ ណាតូ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


