ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ប្រទេសអឺរ៉ុប ២ នេះនឹងជាចំណែកបន្ថែមដ៏សំខាន់សម្រាប់ ណាតូ
លោក Mitch McConnell មេដឹកនាំជនជាតិភាគតិចនៃព្រឹទ្ធសភាអាមេរិកនិយាយថា ប្រទេសស៊ុយអែត និងហ្វាំងឡង់នឹងក្លាយជាចំណែកបន្ថែមដ៏សំខាន់ដល់អង្គការណាតូ ។
ទន្ទឹមនោះលោក McConnell ក៏បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក Joe Biden ឲ្យចាត់ទុករុស្ស៊ីជារដ្ឋឧបត្ថម្ភអំពើភេរវកម្មជុំវិញសង្គ្រាមលុកលុយលើអ៊ុយក្រែនផងដែរ ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានពីរដ្ឋធានី Stockholm របស់ប្រទេសស៊ុយអែត លោក McConnell បាននិយាយថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត មិនដូចសមាជិកមួយចំនួននៃសម្ព័ន្ធភាពលោកខាងលិចនោះទេ ប្រទេសទាំងពីរស្ថិតក្នុងជំហរជាកាតព្វកិច្ចរបស់អង្គការណាតូ ហើយនឹងផ្តល់សមត្ថភាពយោធាសំខាន់ៗបន្ថែមទៀតផងដែរ ។
លោកបាននិយាយថា “ពួកគេនឹងជាចំណែកបន្ថែមដ៏សំខាន់ដល់អង្គការណាតូ ប្រសិនបើពួកគេជ្រើសរើសចូលរួមជាមួយប្លុកមួយនេះ ហើយសហរដ្ឋអាមេរិកគួរតែក្លាយជាអ្នកទីមួយដើម្បីផ្តល់សច្ចាប័នលើសន្ធិសញ្ញាសម្រាប់ប្រទេសទាំងពីរក្នុងការចូលរួមជាមួយណាតូ” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកជា “ប្រតិបតិ្តការយោធាពិសេស” បានអូសបន្លាយពេលជាង ២ ខែមកហើយ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អាមេរិក អាចផ្អាកការដឹកជញ្ជូនសព្វាវុធទៅ អ៊ុយក្រែន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


