ព័ត៌មានជាតិ
ទូទាំងខេត្តកណ្តាលមានវិទ្យាល័យ ៤១ កន្លែង ជាថ្នាលបណ្តុះសិស្សតាមជនបទ
មានភូមិសាស្ត្រមិនឆ្ងាយពីរាជធានីភ្នំពេញ ខេត្តកណ្តាលមានមូលដ្ឋានអប់រំពង្រាយគ្រប់កន្លែងតាំងពីទីប្រជុំជនដល់ទីជនបទ។
លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកណ្ដាលបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកនេះថា ទូទាំងខេត្តកណ្ដាលមានថ្នាក់កម្រិតអនុវិទ្យាល័យ ១០០ កន្លែង វិទ្យាល័យចំណេះដឹងទូទៅ ៤០ កន្លែង និងវិទ្យាល័យអប់រំពិសេស ០១ កន្លែង។ ឃុំខ្លះមានកម្រិតអនុវិទ្យាល័យដល់ទៅ ៣ កន្លែង ហើយថ្នាក់វិទ្យាល័យមានគ្រប់ស្រុកទាំងអស់។

លោក ចេង សំអុល បានឲ្យដឹងថា ការផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់មូលដ្ឋាន ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ម៉្យាងទៀតក៏ជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាបោះបង់ចោលការសិក្សារបស់សិស្សដែលមានជីវភាពក្រីក្រ ក្នុងការបង្កើនចំណេះដឹងដល់ពួកគេនៅថ្នាក់មូលដ្ឋាន។ សំខាន់ចំពោះសិស្សស្រី ហើយក៏ជាការបង្ខិតនៃការសិក្សាឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក្នុងការងាយស្រួលនិងមិនមានការបារម្ភរបស់ឪពុកម្តាយ ពេលកូនធ្វើដំណើរមកសិក្សាទៀតផង។
លោកប្រធានមន្ទីរបានបន្តថា ដើម្បីចូលរួមលើកកម្ពស់ដល់ការអប់រំ ប្រមុខរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការស្ថាបនាអគារថ្មីៗរាប់រយអគារ។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាចំនួន ៦២៤ អគារ ស្មើជាង ៣ ពាន់បន្ទប់ ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់លើវិស័យអប់រំ បង្កើតធនធានមនុស្សចូលរួមអភិវឌ្ឍប្រទេសជាតិ។
ខាងក្រោមជាឈ្មោះវិទ្យាល័យទាំង ៤១ កន្លែងតាមស្រុកនានាទូទាំងខេត្តដែលមានដូចជា៖
1/ស្រុកកណ្តាលស្ទឹង
-វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស
-វិទ្យាល័យ ព្រែកស្លែង
2/ស្រុកកៀនស្វាយ
-វិទ្យាល័យ ជ័យវរ្ម័នទី ៧
-វិទ្យាល័យ ហ៊ុន សែន សិរីដីដុះ
-វិទ្យាល័យ សាន់នីវ៉ូសំរាងធំ
3/ស្រុកខ្សាច់កណ្តាល
-វិទ្យាល័យ ហ៊ុន សែន បានដាវ
-វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល
-វិទ្យាល័យ ព្រែកលួង
-វិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល
4/ស្រុកកោះធំ
-វិទ្យាល័យ ហ៊ុន សែន កំពង់កុង
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាឌួង
-វិទ្យាល័យ ហ៊ុន សែន កោះធំ
-វិទ្យាល័យ ហ៊ុន សែន សំពៅពូន
5/ស្រុកលើកដែក
-វិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ពាមរាំង
-វិទ្យាល័យ ហ៊ុន សែន ក្អមសំណ
6/ស្រុកល្វាឯម
-វិទ្យាល័យ ល្វាសរ
-វិទ្យាល័យ ពាមឧញ៉ាអុង
-វិទ្យាល័យ ទឹកឃ្លាំង
7/ស្រុកមុខកំពូល
-វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ
-វិទ្យាល័យ សិរីមង្គល
8/ស្រុកអង្គស្នួល
-វិទ្យាល័យ ហ៊ុន សែន អង្គស្នួល
-វិទ្យាល័យ សង្ឃរាជបូរគ្រី
-វិទ្យាល័យ ហ៊ុន សែន អង្គពពាយ
-វិទ្យាល័យ ថ្នល់ទទឹង
-វិទ្យាល័យ ត្រពាំងត្នោត
9/ស្រុកពញាឮ
-វិទ្យាល័យ ហ៊ុន សែន អូរកុង
-វិទ្យាល័យ ហ៊ុន សែន កោះចិន
-វិទ្យាល័យ ធម្មស្រៈ
-វិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រែកតាទែន
-វិទ្យាល័យ ទេពប្រណម្យ
10/ស្រុកស្អាង
-វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ក្រាំងយ៉ូវ
-វិទ្យាល័យ ហ៊ុន សែន ព្រែកអំបិល
-វិទ្យាល័យ ហ៊ុន សែន ស្អាង
-វិទ្យាល័យ ត្រើយស្លា
11/ក្រុងតាខ្មៅ
-វិទ្យាល័យ ហ៊ុន សែន សេរីភាព
-វិទ្យាល័យ ហ៊ុន សែន តាខ្មៅ
-វិទ្យាល័យ សិត្បូ
-វិទ្យាល័យ វិវឌ្ឍនឈូងលាភ
-វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់