KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ២១ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី២១ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ១៩៩១
អ្នកនយោបាយឥណ្ឌាលោក Rajiv Gandhi ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ ចាប់ពីឆ្នាំ១៩៨៤ ដល់១៩៨៩ ត្រូវបានគេធ្វើឃាតក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត។

ឆ្នាំ១៩៣២
អាកាសយានិកអាមេរិក Amelia Earhart បានក្លាយជាស្ត្រីដំបូងគេ ដែលបើកយន្តហោះទោលឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។

ឆ្នាំ១៩៣០
នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Malcolm Fraser ចាប់កំណើត។

ឆ្នាំ១៩២៧
អាកាសយានិកជនជាតិអាមេរិកលោក Charles Lindbergh បានបញ្ចប់ការហោះហើរទោលមិនឈប់លើកដំបូង ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ដោយធ្វើដំណើរចេញពីទីក្រុងញូវយ៉កទៅកាន់ទីក្រុងប៉ារីស ក្នុងយន្តហោះទោល Spirit of Saint Louis រយៈពេលប្រហែល ៣៣.៥ម៉ោង។

ឆ្នាំ១៩២១
អ្នករូបវិទ្យាទ្រឹស្តីនុយក្លេអ៊ែរសូវៀត និងជាអ្នកតស៊ូមតិសិទ្ធិមនុស្ស Andrey Sakharov ដែល ឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ ១៩៧៥ បានកើតនៅទីក្រុងមូស្គូ។

ឆ្នាំ១៨៨១
លោកស្រី Clara Barton បានបង្កើតសមាគមកាកបាទក្រហមអាមេរិក ក្រោយមកគេហៅថា កាកបាទក្រហមអាមេរិក។

ឆ្នាំ១៨៧១
រដ្ឋាភិបាល Commune of Paris បានបះបោរប្រឆាំងនឹងរដ្ឋាភិបាលជាតិបារាំង ក្រោមការដឹកនាំរបស់លោក Adolphe Thiers ដោយចាប់ផ្តើមអំពើហិង្សាដែលគេស្គាល់ថា “សប្តាហ៍បង្ហូរឈាម”។

ឆ្នាំ១៥៤២
អ្នករុករកជនជាតិអេស្ប៉ាញ និងជាអ្នកសញ្ជ័យលោក Hernando de Soto បានទទួលមរណភាព ហើយត្រូវបានគេបញ្ចុះនៅក្នុងទន្លេ Mississippi រដ្ឋ Louisiana។ គាត់ជាជនជាតិអឺរ៉ុបដំបូងគេដែលរកឃើញទន្លេនេះ៕

ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ២០ ឧសភា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


