ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យ នៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា គឺបានមកពីកត្តា ២យ៉ាង
នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចូលរួមអបអរសាទរចំពោះភាពជោគជ័យ នៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាសមិទ្ធផលសម្រេចបានរួមគ្នា ទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ភាពជោគជ័យ នៃការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា គឺបានមកដោយកត្តា ២យ៉ាង៖
ទី១. ប្រទេសកម្ពុជាមានថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំដោយតម្កល់ការសង្គ្រោះអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បងបំផុត។ សម្តេច មានចក្ខុវិស័យវែងឆ្ងាយ ហើយបានប្រមើលមើលតាំងតែពីដើមដំបូង នៃស្ថានការណ៍រីករាលដាលនៃជំងឺនេះ ដោយបានកំណត់ទុកថា មានតែការចាក់ថ្នាំវ៉ាក់សំាងជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសប៉ុណ្ណោះ ទើបអាចទប់ស្កាត់ការរីករាលដាលបាន។

ដំបូងទ្បើយ កម្ពុជាពុំទាន់មានការឆ្លងរីករាលដាល ក្នុងសហគមន៍នោះទេ ដោយនៅពេលនោះ សម្តេចតេជោ បានកំណត់យកជាដំណាក់កាលទី ១ គឺការទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ដោយបានអនុវត្តវិធានការ តាមស្វែងរកអ្នកប៉ះពាល់ ដើម្បីកាត់ផ្តាច់ការចម្លងឲ្យបានឆាប់រហ័ស។ ទន្ទឹមនឹងការអនុវត្តវិធាន នៃការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាការពារសុខភាពរបស់ប្រជាពលរដ្ឋ និងប្រក្រតីភាពនៃចរន្តសេដ្ឋកិច្ច-សង្គម។

ដំណាក់កាលទី ២ កើតមានទ្បើងបន្ទាប់ពីមានការរីករាលដាលចូលក្នុងសហគមន៍។ ដូច្នេះសម្តេចតេជោ បានតម្កល់ការសង្គ្រោះអាយុជីវិត របស់ប្រជាពលរដ្ឋជាអទិភាពចម្បងបំផុត និងបានសម្រេចចិត្តយ៉ាងឆាប់រហ័ស ក្នុងការប្រមូលកម្លាំងគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចូលរួមនៅក្នុងការរៀបចំមណ្ឌលព្យាបាល មណ្ឌលចត្តាទ្បីស័ក ការបិទខ្ទប់ និងការងារពាក់ព័ន្ធនានា។ ដំណាក់កាលទី ៣ កើតមានបន្ទាប់ពីការរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺសម្តេចតេជោ បានសម្រេចចិត្តយ៉ាងរហ័ស ហ្មត់ចត់ និងត្រឹមត្រូវ ដោយមានការសិក្សាយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកបច្ចេសទេស ដើម្បីជ្រើសរើសយកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយឥតគិតថ្លៃ។

ទី២. មានការចូលរួមពីសំណាក់ប្រតិបត្តិករនានា ជាអាទិ៍ កងទ័ពអាវសនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ជាមួយមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ រួមជាមួយនឹងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយបានសស្រាក់សស្រាំរួមគ្នាជាកម្លាំងមហាសាមគ្គី ក្នុងបំពេញគ្រប់ភារកិច្ចដោយមិនខ្លាចនាយហត់ និងប្រកបដោយពលិកម្មគ្រប់បែបយ៉ាង សំដៅធ្វើយ៉ាងណាសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋចាស់ក្មេង ឲ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា អាជីពជាបុគ្គលិកសុខាភិបាល មានគុណតម្លៃឧត្តុង្គឧត្តមថ្លៃថ្នូរសម្រាប់សង្គមជាតិ ឬអាចនិយាយម្យ៉ាងទៀតថា ជាអាជីពតំណាងឲ្យព្រះអាទិទេព ក្នុងការជួយសង្រ្គោះជីវិតមនុស្សឲ្យរួចផុតពីជំងឺដង្កាត់ និងគ្រោះភ័យផ្នែកសុខភាពនានា នាំមកនូវការជួបជុំត្រេកអរសប្បាយរីករាយ និងសុភមង្គលក្នុងសង្គមគ្រួសារនីមួយៗ។

ផ្តើមចេញពីគោលគំនិតនេះ រាជរដ្ឋាភិបាល តែងបានខិតខំបង្កើនធនធាន និងកិច្ចសហប្រតិបត្តិការកៀរគរជំនួយជាតិ និងដៃគូអភិវឌ្ឍអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន នៃប្រព័ន្ធសុខាភិបាល រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបំពាក់ឧបករណ៍បរិក្ខារជាដើម ដែលបម្រើឲ្យការផ្តល់សេវាសុខាភិបាល នៅទូទាំងប្រទេស៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ