ព័ត៌មានជាតិ
អាជ្ញាធរណែនាំឱ្យកម្លាំងសមត្ថកិច្ចការពារសន្ដិសុខជូនពលរដ្ឋនៅថ្ងៃបោះឆ្នោត
លោក កែវ សុភា អភិបាលរងខណ្ឌទួលគោកបានជំរុញឱ្យកងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបំផុត នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នាថ្ងៃទី០៥ មិថុនានេះ។

ការជំរុញបែបនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ សមាជិកក្រុមប្រឹក្សា លោកចៅសង្កាត់ទាំង ១០ និងមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។
ក្រៅពីនេះ លោក កែវ សុភា ក៏បានជំរុញឱ្យមន្ត្រីខណ្ឌ សង្កាត់ ត្រូវចុះផ្សព្វផ្សាយ និងចលនាប្រជាពលរដ្ឋ ឱ្យទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី ៥ នៅថ្ងៃទី០៩ មិថុនានេះឱ្យបានគ្រប់គ្នា។

ទន្ទឹមនឹងនោះ លោក ម៉ែន សិរី បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំសាមញ្ញលើកទី ៣៦ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនាព្រឹកនេះ គឺជាកិច្ចប្រជុំផ្ទាល់ និងមានលក្ខណៈទូលំទូលាយជាលើកទី១ហើយ ក្រោយពីខកខាន អស់រយៈពេល២ឆ្នាំកន្លងមកនេះ ដោយសារតែ ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ២ឆ្នាំកន្លងមកនេះ យើងអាចប្រជុំបានត្រឹមតែតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )តែប៉ុណ្ណោះ។

ប៉ុន្តែដោយមានការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋបានគ្រប់គ្នានិងគ្រប់ដុសទើបយើងអាចគ្រប់គ្រងជម្ងឺនេះបានដោយជោគជ័យ ព្រមទាំងបានបើកប្រទេសឱ្យដំណើរការសេដ្ឋកិច្ចជាធម្មតាឡើងវិញ ហើយកិច្ចប្រជុំដោយផ្ទាល់និងមានលក្ខណៈទូលំទូលាយបែបនេះ ក៏បានចាប់ផ្តើមដំណើរជាប្រក្រតីឡើងវិញផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


