ព័ត៌មានអន្ដរជាតិ
ថៃ ចេញបញ្ជាសម្ងាត់ ឲ្យតាមដានចារកម្មមកពីអ៊ីរ៉ង់ បន្ទាប់ពីចាប់បានម្នាក់នៅ ឥណ្ឌូណេស៊ី
នគរបាលភូមិន្ទថៃ (RTP) បានចេញបញ្ជាសម្ងាត់មួយ ដល់ប៉ូលិសទូទាំងប្រទេស ឲ្យតាមដានចារកម្មមកពីប្រទេសអ៊ីរ៉ង់ ដែលគេជឿថា កំពុងស្ថិតនៅក្នុងតំបន់ បន្ទាប់ពីមនុស្សម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌូណេស៊ី ជាហេតុបង្កឲ្យមានការភ័យខ្លាចផ្នែកសន្តិសុខ។
ប្រភពប៉ូលិសបានប្រាប់ កាសែតបាងកកប៉ុស្តិ៍ថា ភ្នាក់ងារសន្តិសុខ កំពុងតាមដានយ៉ាងដិតដល់នូវចលនារបស់ជនជាតិអ៊ីរ៉ង់ និងជនមូស្លីមថៃមួយចំនួន ដែលត្រូវបានគេសង្ស័យថា កំពុងធ្វើការជាចារកម្មនៅក្នុងប្រទេសថៃ។
អគ្គស្នងការនគរបាលភូមិន្ទថៃ លោក Suwat Jangyodsuk បានចេញបញ្ជាទៅសាខាពិសេសរបស់ RTP, ការិយាល័យស៊ើបអង្កេតកណ្តាល, ការិយាល័យប៉ូលិសក្រុង និងតំបន់ប៉ូលិសខេត្តទាំង៩ ឲ្យមានការប្រុងប្រយ័ត្ន និងប្រមូលព័ត៌មានអំពីចលនារបស់ភ្នាក់ងារសម្ងាត់។
ប្រភពបាននិយាយថា បញ្ជានេះ បានលើកឡើងពីឧប្បត្តិហេតុមួយកាលពីថ្ងៃទី ២៤ ខែឧសភាឆ្នាំមុន នៅពេលអាជ្ញាធរឥណ្ឌូណេស៊ីត្រូវបានគេឲ្យតម្រុយថា បុរសម្នាក់ឈ្មោះ Ghassem Saberi Gilchalan បានមកដល់ប្រទេស ដោយកាន់លិខិតឆ្លងដែនប៊ុលហ្គារី ដែលក្រោយមកត្រូវបានគេរកឃើញថា ជាលិខិតឆ្លងដែនក្លែងក្លាយ។
កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំមុន បុរសម្នាក់នោះ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta មុនពេលចេញដំណើរទៅប្រទេស កាតា។
បុរសនោះបានប្រាប់ប៉ូលិសថា ខ្លួនបានប្រើលិខិតឆ្លងដែនក្លែងក្លាយដើម្បីចូលប្រទេស។ ប៉ូលិសឥណ្ឌូណេស៊ីរកឃើញថា គាត់បានចូលប្រទេសនេះច្រើនជាង ១០ដង ដោយប្រើឯកសារក្លែងក្លាយ ហើយតុលាការបានកាត់ទោសគាត់ឲ្យជាប់គុក ២ឆ្នាំ។
ប៉ូលិសឥណ្ឌូណេស៊ីក៏បានរកឃើញដែរថា បុរសរូបនោះមានទូរសព្ទដៃចំនួន១១គ្រឿង ថេបប្លេតមួយគ្រឿង ស៊ីមកាតមួយចំនួន និងលុយសុទ្ធមានតម្លៃជាង ៣២ម៉ឺនបាត។
ប្រភពដដែលបន្តថា ការឆែកឆេរលើទូរស័ព្ទដៃរបស់គាត់ បានរកឃើញឈ្មោះជនមូស្លីមថៃមួយចំនួន។ អាជ្ញាធរឥណ្ឌូណេស៊ីជឿជាក់ថា Gilchalan គឺជាចារកម្មមកពីប្រទេសអ៊ីរ៉ង់។
បន្ទាប់ពីការសួរចម្លើយបន្ថែម លោក Gilchalan បានប្រាប់ប៉ូលិសថា គាត់ត្រូវបានប្រគល់ភារកិច្ចដោយអតីតអ្នកការទូតអ៊ីរ៉ង់ប្រចាំប្រទេសម៉ាឡេស៊ី ដើម្បីធ្វើជាចារកម្មទាំងនៅទីនោះ និងនៅក្នុងប្រទេសឥណ្ឌូណេស៊ីជាច្រើនលើកមកហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ វៀតណាម-ថៃ ពិភាក្សាគ្នា លើកិច្ច ព្រមព្រៀង ដំឡើង ថ្លៃស្រូវ អង្ករ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


