ព័ត៌មានជាតិ
លោក សុខ លូ៖ បុគ្គលទន្រ្ទានដីព្រៃឈើនៅខេត្តបាត់ដំបង ត្រូវប្រឈមផ្លូវច្បាប់ដោយគ្មានការលើកលែង
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានព្រមានធ្ងន់ៗថា បុគ្គលដែលធ្វើការទន្រ្ទានដីព្រៃឈើដោយការកាប់បំផ្លាញ ឬដុតព្រៃឈើស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ត្រូវប្រឈមនឹងការផ្ដន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ មិនថាបុគ្គលនោះមានអំណាចយ៉ាងណាក៏ដោយ។
ការព្រមានរបស់លោកអភិបាលខេត្តនេះ បានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែឧសភា ឆ្នាំ២០២២។

លោក សុខ លូ អភិបាល ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាសន៍បន្តថា «ចំពោះបុគ្គល ដែលធ្វើការទន្រ្ទានព្រៃឈើដោយការកាប់បំផ្លាញព្រៃឈើ ការដុតបំផ្លាញព្រៃឈើស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបងនេះ ត្រូវធ្វើយ៉ាងណាត្រូវតាមដានរកសាវតាឱ្យឃើញ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ មិនថាបុគ្គលដែលបំផ្លាញព្រៃឈើនោះ ធ្វើសកម្មភាពពេលយប់ ឬពេលថ្ងៃ ឬជាបុគ្គលមានអំណាចយ៉ាងណាក៏ដោយ ក៏ត្រូវរកឱ្យឃើញទាំងមេខ្លោងដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ជាបន្តបន្ទាប់ បើពុំដូចនោះទេ ព្រៃឈើស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង នឹងត្រូវខ្ទេចគ្មានសល់ឡើយ»។

លោកអភិបាលខេត្តបានបន្តទៀតថា ក្នុងនោះមិនត្រឹមតែការកាប់បំផ្លាញព្រៃឈើតែប៉ុណ្នោះទេ បុគ្គលដែលបំផ្លាញភ្នំ ទន្ទ្រានយកភ្នំ ដោយការជីកកាយដីភ្នំ ដែលគ្មានការអនុញ្ញាតពីច្បាប់ក៏ត្រូវចាត់វិធានការដែរ បើពុំនោះទេភ្នំជាបន្តបន្ទាប់នឹងលែងមានសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបានឃើញឡើយ ។

លោកអភិបាកខេត្តបានបន្ថែមទៀតថា ដោយឡែកចំពោះការបញ្ជាក់ការផ្ទេរកម្មសិទ្ធិដីដែលជាដីរបបព្រៃឈើ និងបរិស្ថាន ដែលជាកម្មសិទ្ធិរបស់រដ្ឋត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងនេះ បើពុំនោះទេក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនត្រូវមានការលើកលែងផងដែរ៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


