ព័ត៌មានអន្ដរជាតិ
គ្រប់ស្ពានដែលតភ្ជាប់ ចូលទៅទីក្រុងសំខាន់ Severodonetsk ត្រូវបានបំផ្លាញ
ស្ពានទាំងអស់ដែលតភ្ជាប់ទៅកាន់ទីក្រុង Severodonetsk របស់ប្រទេសអ៊ុយក្រែន ឥឡូវនេះត្រូវបានរុស្ស៊ីកម្ទេច។ នេះបើយោងតាមការឲ្យដឹងពីអភិបាលក្នុងតំបន់។
ដោយសារតែការកាត់ផ្តាច់ច្រកចូលទីក្រុងទាំងស្រុង, លោក Serhiy Haidai និយាយថា ឥឡូវនេះ ការផ្តល់ការផ្គត់ផ្គង់ និងការជម្លៀសជនស៊ីវិល គឺមិនអាចទៅរួចនោះទេ។
ការប្រយុទ្ធគ្នានៅតែខ្លាំងក្លា ក្នុងទីក្រុងភាគខាងកើត ដែលជាកន្លែងក្រុមមន្ត្រីអ៊ុយក្រែន និយាយថា កាំភ្លើងធំរបស់រុស្ស៊ី បានបណ្តេញកម្លាំងរបស់ខ្លួនចេញពីកណ្តាលទីក្រុង។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ការដណ្តើមយកទីក្រុង Severodonetsk គឺជាគោលដៅយោធាដ៏សំខាន់បំផុតសម្រាប់ប្រទេសរុស្ស៊ី។
ការដណ្តើមយក Severodonetsk និង Lysychansk ដែលស្ថិតនៅជិតនោះ នឹងអនុញ្ញាតឲ្យទីក្រុងមូស្គូគ្រប់គ្រងតំបន់ Luhansk ទាំងមូល ខណៈតំបន់នេះភាគច្រើន ត្រូវបានគ្រប់គ្រងដោយក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីរួចទៅហើយ។
របាយការណ៍បានបង្ហាញថា បច្ចុប្បន្ន ប្រហែល ៧០% នៃទីក្រុងនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កម្លាំងរុស្ស៊ីវាយកម្ទេចស្ពានឆ្លងទន្លេក្នុងទីក្រុង Sievierodonetsk របស់អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


