ព័ត៌មានជាតិ
សមាគមអ្នកនិពន្ធខ្មែរ នឹងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី វិជ្ជានិពន្ធដល់យុវជន និងអ្នកដែលស្រលាញ់ការតែងនិពន្ធ
សមាគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសជ្រើសរើសសិក្ខាកាមឲ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាល ស្ដីពី វិជ្ជានិពន្ធ។ ការបណ្ដុះបណ្ដាលនេះ នឹងត្រូវបានរៀបចំចែកចេញជាពីរវគ្គ ដោយក្នុងមួយវគ្គៗ នឹងត្រូវជ្រើសរើសសិក្ខាកាមចំនួន ៤០នាក់ ឲ្យចូលរៀន។

សេចក្ដីជួនដំណឹងរបស់សមាគមអ្នកនិពន្ធខ្មែរ បានឲ្យដឹងថា ដើម្បីអាចចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលនេះបាន គឺបេក្ខជនចាំបាច់ត្រូវឆ្លងកាត់ការប្រលងជ្រើសរើស។ ក្នុងនោះដែរ ចំពោះបេក្ខជនដែលប្រលងជាប់ជាស្ថាពរ ត្រូវឆ្លងកាត់ការរៀនវគ្គទ្រឹស្ដីអក្សរសិល្ប៍ រយៈពេលយ៉ាងតិច ៣០ម៉ោង ឬ ៤សប្ដាហ៍ មុននឹងបន្តទៅសិក្សាវគ្គជំនាញ។
ទាក់ទងនឹងការបរិច្ឆេទនៃការសិក្សាវិញ គឺវគ្គទីមួយសិក្សាពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ និងវគ្គទីពីរសិក្សាពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ ជារៀងរាល់សប្ដាហ៍។ វគ្គទាំងពីរនេះ នឹងត្រូវចាប់ផ្ដើមចូលរៀន នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ ដែលមានទីតាំងនៅ សហសាល រីម គីន ជាន់ទីមួយនៃអគារសមាគមអ្នកនិពន្ធខ្មែរ ស្ថិតក្នុងបរិវេនវត្តបុទុវតី។
ចំពោះប្រធានបទសំខាន់ៗ នៃវគ្គបណ្ដុះបណ្ដាលលើវិជ្ជានិពន្ធនេះដែររួមមាន៖
១. ឈ្វេងយល់អំពីទ្រឹស្ដីអក្សរសិល្ប៍
២. សិល្ប៍វិធីតែងនិពន្ធប្រលោមលោក កំណាព្យ រឿងខ្លី និងទំនុកច្រៀង
៣. ក្រមសីលធម៍របស់អ្នកនិពន្ធ និងអ្នកបង្កើតស្នាដៃ
៤. ទស្សនវិជ្ជាក្នុងស្នាដៃនិពន្ធ
៥. វិធីសាស្ត្រសរសេរអត្ថបទភាពយន្ត
៦. វិធីសាស្រ្តសរសេរអត្ថបទវិទ្យា វណ្ណកថា និងសិក្សាកថា។
ចំពោះយុវជន និងអ្នកដែលចង់សិក្សា អាចចុះឈ្មោះចាប់ពីថ្ងៃទីជួនដំណឹងនេះ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។ ទីកន្លែងទទួលពាក្យ គឺនៅទីស្នាក់ការរបស់សមាគមអ្នកនិពន្ធខ្មែរ ឬតាមរយៈអ៊ីម៉ល [email protected]៕
អត្ថបទ៖ លន់សេនី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


