កីឡា
ផ្ទុះការចាប់អារម្មណ៍ខ្លាំង! កីឡាករបាល់ទាត់អាស៊ីម្នាក់ មុខស្រដៀង Ronaldo
Matt Orr ដែលលេងឱ្យក្លិប Kitchee របស់ហុងកុង Premier League កំពុងតែទទួលបានប្រជាប្រិយភាពមិនតិចនោះទេ ដោយសារតែមុខមាត់ស្រដៀងគ្នាខ្លាំងទៅនឹងកីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo ។

កីឡាករបាល់ទាត់វ័យក្មេងរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមមហាជន ក៏ដូចជាអ្នកលេងអ៊ីនធរណិត នៅអំឡុងពេលប្រកួត AFC Asian Cup។ នៅក្នុងការប្រកួត Matt ស៊ុតបញ្ចូលទីបានពីរគ្រាប់ ដោយជួយក្រុមបាល់ទាត់របស់ខ្លួនឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង ក្នុងរយៈពេល ៥៤ឆ្នាំ។

តាមពិតចំណាប់អារម្មណ៍ខ្លាំងក្លាទៅលើ Matt Orr ក៏ដោយសារតែលោកមានរូបរាងស្រស់សង្ហា ជាពិសេសកីឡាកររូបនេះមានមុខមាត់ស្រដៀងទៅនឹង Cristiano Ronaldo រហូតគេដាក់រហ័ស្សនាមថា “Hongkong’s Cristiano Ronaldo” ថែមទៀតផង។

បើយោងតាមប្រភពពីគេហទំព័រ COCONUTS HONGKONG បានឱ្យដឹង Matt Orr មានដើមកំណើតជាកូនកាត់នូវែលសេឡង់ និងបានចូលរៀននៅសាលាកីឡា Kitchee តាំងពីអាយុ ១១ឆ្នាំមកម្ល៉េះ។ លោកបានផ្លាស់ទៅសិក្សានៅសាកលវិទ្យាល័យ San Francisco និង Syracuse University កាលពីអាយុ ១៨ឆ្នាំ ហើយត្រឡប់ចូលលេងឱ្យរួមក្លិប Kitchee វិញ នៅឆ្នាំ២០១៩ រហូតមកទល់បច្ចុប្បន្ន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ coconuts
ចុចអាន៖ យន្តហោះឯកជនរបស់ Neymar ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


