កីឡា
យន្តហោះឯកជនរបស់ Neymar ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់
យោងតាមរបាយការណ៍ពីសារព័ត៌មាន Daily Mail បានឱ្យដឹងថា យន្តហោះឯកជនរបស់ខ្សែប្រយុទ្ធ Neymar នៃក្លិបអ្នកមានបារាំង PSG ត្រូវបង្ខំចុះចតជាបន្ទាន់ ក្រោយពេលចាកចេញពីកោះ Barbados។

ប្រភពដដែលបន្តថា ពេលត្រូវហោះហើរត្រឡប់ទៅស្រុកកំណើតរបស់ Neymar វិញ ស្រាប់តែត្រូវបង្ខំចិត្តប្រកាសអាសន្នតែម្ដង។ ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងទេថា ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះជិះក្នុងយន្តហោះដែរឬអត់ នៅពេលកើតហេតុ ហើយក៏មិនទាន់មានការបញ្ជាក់ដែរថា យន្តហោះនេះមានបញ្ហាអ្វីឱ្យប្រាកដ។

ស្របពេលជាមួយគ្នា Neymar បានចែករំលែករូបថតមួយសន្លឹកក្នុង Story Instagram ដែលបង្ហាញខ្លួនឯង និងប្អូនស្រីឈ្មោះ Rafaella ដែលកំពុងឈរលើផ្លូវរត់ ក្បែរយន្តហោះ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ក៏បានចែករំលែករូបថតដែលថតចេញពីខាងក្នុងយន្តហោះ មើលពីលើទីក្រុង Miami ផងដែរនៅពេល ពួកគេជិះត្រឡប់មកពីវិស្សមកាលនៅសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ រថយន្ត Bugatti តម្លៃរាប់លានដុល្លាររបស់ Ronaldo ជួបឧបទ្ទវហេតុបុកជញ្ជាំង ខ្ទេចខាងមុខគ្មានសល់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


