ព័ត៌មានអន្ដរជាតិ
ប្រធានសភា អាមេរិក ធ្វើទង្វើមិនគម្បីលើកូនស្រីសមាជិកសភាជាប់ឆ្នោតថ្មី
លោកស្រី Mayra Flores សមាជិកសភាដែលទើបជាប់ឆ្នោតថ្មី បានចោទប្រកាន់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ថាបានយកកែងដៃរុញកូនស្រីរបស់គាត់ឲ្យទៅម្ខាង ។

វីដេអូដែលបានលេចឡើងនៅលើបណ្ដាញ Twitter របស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋកាលីហ្វ័រញ៉ា បានបង្ហាញពីលោកស្រី Pelosi រុញក្មេងស្រីនោះឲ្យទៅម្ខាង ខណៈពេលកំពុងនិយាយជាមួយអ្នកសារព័ត៌មាន អំឡុងពេលពិធីស្បថចូលកាន់តំណែងរបស់លោកស្រី Flores ។
ក្រោយមកវីដេអូនេះបានរីកសាយភាយពេញអ៊ីនធឺណិត ខណៈអ្នកប្រើបណ្ដាញសង្គមជាច្រើនបានធ្វើការរិះគន់យ៉ាងចាស់ដៃដល់ទង្វើរបស់លោកស្រី Pelosi ។

គួររំឭកថា លោកស្រី Flores បានស្បថចូលកាន់តំណែងជាសមាជិកសភាអាមេរិកដើមកំណើតម៉ិកស៊ិកដំបូងគេកាលពីសប្តាហ៍មុន បន្ទាប់ពីបានឈ្នះកៅអីសភានៅរដ្ឋតិចសាស់ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ អាមេរិក ប្រកាសទិញប្រព័ន្ធការពារមីស៊ីលមួយទៀតឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


