ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសទិញប្រព័ន្ធការពារមីស៊ីលមួយទៀតឲ្យ អ៊ុយក្រែន
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNN បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងប្រកាសពីការទិញប្រព័ន្ធការពារកាំជ្រួចមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយមធ្យមកម្រិតខ្ពស់ឈ្មោះ NASAMS សម្រាប់ប្រទេសអ៊ុយក្រែនក្នុងសប្តាហ៍នេះ ។
ប្រភពដែលដឹងអំពីសេចក្ដីប្រកាសនេះបាននិយាយថា ជំនួយយោធាផ្សេងទៀតដែលទីក្រុងវ៉ាស៊ីនតោនទំនងជាផ្ដល់ទៅឲ្យទីក្រុងកៀវក្នុងសប្តាហ៍នេះ រួមមានគ្រាប់កាំភ្លើងធំ និងរ៉ាដាប្រឆាំងគ្រាប់កាំភ្លើងធំផងដែរ ។
ប្រភពបានបញ្ជាក់បន្ថែមថា ទាហានអ៊ុយក្រែនក៏នឹងត្រូវការពេលហ្វឹកហាត់ផងដែរ ប្រសិនបើពួកគេទទួលបានប្រព័ន្ធមីស៊ីលដែនអាកាស NASAMS ដោយសារតែវាជាប្រព័ន្ធការពារសមត្ថភាពថ្មី ។
ប្រសិនបើរដ្ឋាភិបាលទីក្រុងកៀវទទួលបានមីស៊ីល NASAMS ក្នុងសប្ដាហ៍នេះមែននោះ វាគឺជាការទទួលបានប្រព័ន្ធខែលការពារមួយទៀតដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក បន្ទាប់ពីទើបតែទទួលបានប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) កាលពីប៉ុន្មានថ្ងៃមុន ។
មិនខុសពីមីស៊ីល NASAMS នោះទេ ប្រព័ន្ធរ៉ុកកែត HIMARS ជាប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយដ៏មានអានុភាពដែលទីក្រុងកៀវសង្ឃឹមថាអាចជួយទប់ទល់នឹងការវាយលុករបស់រុស្ស៊ីបាន បើទោះជាពេលនេះអ៊ុយក្រែនបានបាត់បង់ទីក្រុងសំខាន់ៗជាច្រើនទៅលើកណ្ដាប់ដៃរបស់កងកម្លាំងទីក្រុងមូស្គូក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ប្ដេជ្ញាយកទីក្រុងធ្លាក់ក្នុងកណ្ដាប់ដៃ រុស្ស៊ី ទាំងអស់មកវិញ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


