ព័ត៌មានជាតិ
វិស័យកសិកម្មនៅកម្ពុជា កំពុងជួបបញ្ហាលំបាកជាច្រើន ដែលទាមទារឱ្យមានដំណោះស្រាយបន្ទាន់
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអះអាងថា បច្ចុប្បន្ន វិស័យកសិកម្មបានកំពុងជួបបញ្ហាលំបាក ដោយសារវិបត្តិជំងឺកូវីដ និងសង្គ្រាមរុស្សី-អ៊ុយក្រែន។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការតម្រង់ទិសអាទិភាពនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងប្រក្រតីភាពថ្មីឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ កាលពីថ្ងៃទី ២៨ មិថុនា លោក ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបន្តថា« បច្ចុប្បន្ន វិស័យកសិកម្មបានកំពុងជួបបញ្ហាលំបាក ដោយសារម្ខាងវិបត្តិជំងឺកូវីដ ជាពិសេសការថែមនូវវិបត្តិថ្មីមួយទៀត ដែលបានអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន បានធ្វើឲ្យទំនិញឡើងថ្លៃ បានធ្វើឲ្យថ្លៃដើមសម្រាប់ការផលិតឡើងថ្លៃខ្ពស់ ដែលបញ្ហានេះត្រូវកញ្ចប់ថវិកាដើម្បីដោះស្រាយ »។

លោកបានបន្តថា ក្រសួងបានកំពុងអនុវត្តគោលនយោបាយសំខាន់ៗជាច្រើនដូចជា, ការដាក់វិនិយោគសម្រាប់ការធ្វើទំនើបកម្ម ខ្សែច្រវាក់តម្លៃនៃកសិកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មប្រកបដោយភាពប្រកួតប្រជែង ដោយផ្តោតលើការប្រើប្រាស់នូវបច្ចេកវិទ្យាវ័យឆ្លាត, ការវិនិយោគលើវិស័យសាធារណៈនិងវិស័យឯកជន ត្រូវបង្កើន ជាពិសេសការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរុញឲ្យវិស័យកសិកម្មរីកលូតលាស់, ការធ្វើឲ្យមានកំណើនប្រកបដោយចីរភាព និងការសម្រួចអនុវត្តច្បាប់ ការកែទម្រង់ស្ថាប័ន និងការអនុវត្តធនធានមនុស្សនៅក្នុងវិស័យកសិកម្មមានការរីកចម្រើនទៅមុខ។

ជុំវិញបញ្ហានេះលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ទាក់ទងសន្តិសុខស្បៀងនេះ ពិភពលោកនឹងជួបវិបត្តិម្ហូបអាហារ នឹងអាចធ្វើឲ្យទំនិញកាន់តែឡើងថ្លៃបន្ថែមទៀតនៅឆ្នាំក្រោយនេះ, ប្រការទាំងនេះយើងត្រូវសហការអនុវត្តពីពេលនេះតទៅ, ក្នុងនោះរាជរដ្ឋាភិបាល ត្រូវតែជំរុញការផលិតដើម្បីរក្សាសន្តិសុខស្បៀង ព្រោះបញ្ហាចំណីអាហារជារឿងសំខាន់បំផុត។ លោក វង្សី វិស្សុត បានបន្តថា ចំពោះទំនិញឡើងថ្លៃនេះ បានធ្វើឲ្យប៉ះពាល់ក៏ពិតមែន ប៉ុន្តែវាក៏ជាឱកាសផងដែរ ដែលបញ្ហានេះ កម្ពុជាត្រូវដោះស្រាយច្រើន និងត្រូវវិនិយោគកន្លែងដែលមានភាពប្រកួតប្រជែង ការផលិតសម្រាប់ផ្គត់ផ្គង់ និងការនាំចេញ៕

អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?