Connect with us

សន្តិសុខសង្គម

ម្ចាស់រថយន្ត​ចុះបត់ជើងតូចអ្នកជិះ​លួចបើករត់ដល់ស្រុកឈូក​ទម្រាំចាប់បាន

បានផុស

នៅ

ផ្អើលសមត្ថកិច្ច២ស្រុក​ ដោយមានរថយន្ត Highlanderមួយគ្រឿង ត្រូវបុរសជាជន​ជាតិថៃ​៣នាក់​បើករត់ដល់ស្រុកឈូក ខេត្តកំពត់ ទម្រាំកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់សហការ​ជាមួយ​កម្លាំងអធិការស្រុកឈូក ខេត្តកំពត ធ្វើការចាប់ឃាត់ខ្លួនបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងនៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២នេះ ថា ម្ចាស់រថយន្តឈ្មោះ ព្រីង វុធ ភេទប្រុស អាយុ៤៦ឆ្នាំ រស់ខេត្តព្រះស៊ីហនុ បានដឹក ភ្ញៀវដែលជាជនជាតិថៃទាំង៣នាក់ មកពីជ្រៃធំ ទិសដៅទៅខេត្តកំពត់ លុះមកដល់ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ម្ចាស់រថយន្តបានចុះបត់ជើងតូច មិនបានពន្លត់ម៉ាស៊ីនរថយន្ត ក៏ត្រូវអ្នកជិះទាំង៣នាក់បើករត់តែម្តងទៅ។

ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះថា មានករណីចោរលួចយករថយន្តខ្លួនរត់គេចខ្លួនបាត់ភ្លាមៗនោះសមត្ថកិច្ចស្រុកត្រាំកក់បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឈូក ពួនស្ទាក់ឃាត់ទុករថយន្តដែលមានភិនភាគដូចរថយន្តជនរងគ្រោះដែលដាក់ពាក្យបណ្តឹង បាននៅចំណុចឃុំបានាវ ស្រុកឈូក ខេត្តកំពត នៅព្រលប់ថ្ងៃទី ២៩ ខែមិថុនាម្សិលមិញ។

លោកអធិការស្រុកត្រាំកក់បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន៣នាក់គឺ៖ ទី១ឈ្មោះ វែន ភេទនាក់ថាផន ភេទស្រី អាយុ២៩ឆ្នាំ នៅស្រុកអាំផូវ៉ា ខេត្តសាមុតសាខាម ចូលមកប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ តាមច្រកប៉ោយប៉ែតតាមរយៈមេខ្យល់ខ្មែរ មកធ្វើការក្នុងកាសស៊ីណូប៉ោយប៉ែត (ហ្គែមអនឡាញ)។ ទី២ឈ្មោះ ប៉ាក ឡាំសាភីត ភេទប្រុស អាយុ២០ឆ្នាំ នៅក្រុងថេប ប្រទេសថៃ ចូលមកកម្ពុជាថ្ងៃទី២៧ខែវិច្ចិការ ឆ្នាំ២០២១ ច្រកប៉ោយប៉ែត តាមរយៈបងប្អូន ធ្វើការប័ណ្ណភាគហ៊ុនកាសស៊ីណូប៉ោយប៉ែត។ ទី៣ឈ្មោះ យូ សែនស៊ុគគីរ៉ាទិ ភេទប្រុសអាយុ២៧ឆ្នាំ នៅស្រុកកោស៊ីឆាង ខេត្តឈុនបូរី ប្រទេសថៃ ចូលមកកម្ពុជា ថ្ងៃទី០១ខែមេសា ឆ្នាំ២០២១ តាមច្រកប៉ោយប៉ែត មកធ្វការអនឡាញក្នុងកាសស៊ីណូ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានជំនាញស្រុកត្រាំកក់បញ្ជូនទៅកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម