Connect with us

សន្តិសុខសង្គម

ចាញ់បាល់ ​និងជំពាក់លុយ​គេ ជាដើម​ចមនាំឱ្យអធិការង​ខណ្ឌឬស្សីកែវ​បាញ់សម្លាប់ខ្លួន​

បានផុស

នៅ

ករណីលោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឬស្សីកែវបាញ់សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល​នៅរសៀល​ថ្ងៃទី ៤ ខែកក្កដា ២០២២ នេះ ពេលនេះដឹងការពិតហើយ ដោយសារតូចចិត្តរឿងយកលុយ​ឪពុកម្ដាយ​ក្មេក​ទៅលេងល្បែងចាក់បាល់ចាញ់ និងជំពាក់ប្រាក់មិត្តភក្ដិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំបុត្របន្សល់ទុក ២ សន្លឹក រកឃើញក្រោយអត្តឃាត បុរសជនរងគ្រោះបានសរសេរ​សុំទោស​ឪពុក​ម្ដាយបង្កើត និងឪពុកម្ដាយក្មេក ចំពោះកំហុសកុហកឪពុកម្ដាយក្មេកថា យកលុយទៅចងការប្រាក់​ តែការពិតលុយដែលខ្លួន យកទៅនោះ គឺយកទៅចាក់បាល់ចាញ់អស់ហើយ។

ជនរងគ្រោះក៏សុំការអហោសិកម្មពីអ្នកដែលខ្លួនជំពាក់ប្រាក់ ខណៈឱ្យមិត្តម្នាក់ជួយទាលុយ ២ ៥០០០ ដុល្លារ ពីឈ្មោះ មាស រិទ្ធី ដែលសន្យាយកសាច់ញាតិខ្លួនចូលប៉ូលិស។

សូមជំរាបថា លោក​ ចន្ថា​ វ៉ាន់ឌី​ អធិការរងខណ្ឌឫស្សីកែវ​ បានបាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី ៤ ខែក្កដានេះ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុលោក​ ចន្ថា​ វ៉ាន់ឌី​ អធិការរងខណ្ឌឫស្សីកែវ​ បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមកក៏មកប្រាប់ម្តាយថា ភ្លេចកាបូបនៅក្នុងផ្ទះ។ ពេលឡើងទៅយកកាបូប ស្រាប់តែបាញ់សម្លាប់ខ្លួនឯងតែម្ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម