ព័ត៌មានជាតិ
រន្ធត់ណាស់! រថយន្តម៉ាសដា ឡើងជែងទៅបុករថយន្តហ្សីប បណ្តាលឲ្យស្លាប់ម្នាក់និងរបួស៣នាក់
សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកម៉ាសដា ឡើងជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាកហ្សីបក្នុងទិសដៅច្រាសគ្នាបណ្តាលឲ្យរ៉េចង្កូតបុកដើមឈើស្លាប់ម្នាក់របួសធ្ងន់.ស្រាលចំនួន៣នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅ វេលាម៉ោង១៧.០០នាទីថ្ងៃទី២១ខែធ្នូឆ្នាំ២០២០ផ្លូវជាតិលេខ៦ ចំណុចចន្លោះគីឡូម៉ែត្រ លេខ២៤៧-២៤៨ ភូមិចំរេះ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងនៅថ្ងៃទី២២នេះថា រថយន្តម៉ាកហ្សីប (JEEP) ស្លាកលេខ ភ្នំពេញ 2BE 1738 បើកក្នុងទឹសដៅពីកើតទៅលិច បើកបរដោយឈ្មោះ សួន សុកូឡា ភេទប្រុសអាយុ២៩ ឆ្នាំ និងអ្នករួមដំណើរ ៤នាក់។១.ឈ្មោះ ព្រឿន សេងហួយ ភេទស្រី អាយុ២៨ឆ្នាំ (គ្មានរបួស)។២.ឈ្មោះ សារឹម សំពា ភេទ ប្រុសស្លាប់នៅកន្លែងកើតហេតុ។៣.ឈ្មោះ ពុធ ពិសី ភេទស្រី អាយុ៤០ឆ្នាំរបួសធ្ងន់។៤. ក្មេងប្រុស អត់ស្គាល់ឈ្មោះ អាយុប្រហែល៤ឆ្នាំ (របួសស្រាល )អ្នកទាំងអស់រស់នៅ បុរីប៉េងហ៊ួត ក្រុងភ្នំពេញ។លោកបន្តថា រថយន្ត ម៉ាកម៉ាស់ស្តា ពណ៌ត្រេអ៊ីស្លាកលេខ ខ.ម 2.9574 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកពីលិចទៅកើត បើកក្នុងល្បឿនលឿនឡើងវ៉ាជែងមិនប្រកាន់ស្តាំ ដល់ចំណុចកើតហេតុបុករថយន្តJeepតែម្តង។

ក្រោយកើតហេតុអ្នកបើករថយន្តស្លាកលេខ ខ.មចុះគេចខ្លួនបាត់។បន្ទាប់មកកម្លាំងនគរបាលជំនាញស្រុកជីក្រែង ក៏បានចុះដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងរួច បញ្ជូនជនរងគ្រោះទៅពេទ្យ ព្រមទាំងប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាងត្រូវបានអូសយកមករក្សាទុកនៅអធិការដ្ឋានចាត់ការតាមនីតិវិធី៕
ដោយ ៖ កុសល

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


