កីឡា
វគ្គជម្រុះថ្នាក់ជាតិពានសម្តេចតេជោ ហ៊ុន សែន ជើងទី ២ នឹងរកឃើញ ៣ ក្រុមដំបូងឡើងវគ្គបន្តល្ងាចនេះ
ការប្រកួតដំណាក់ជម្រុះថ្នាក់ជាតិ ពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន ជើងទី ២ នឹងចាប់ផ្តើមនៅថ្ងៃពុធទី ០៦ ខែកក្កដា ឆ្នាំ ២០២២ នេះហើយដោយនឹងត្រូវរកឃើញ ៣ ក្រុមដំបូងឡើងវគ្គបន្តនៅថ្ងៃនេះផងដែរ។

ក្លិបព្រៃវែងអេហ្វស៊ី នឹងបើកទ្វារកីឡដ្ឋានខេត្តព្រៃវែងរបស់ខ្លួនវេលាម៉ោង ៣:៣០ នាទីរសៀលនេះទទួលស្វាគមន៍ក្រុមភ្ញៀវខេត្តកំពត។ កាលពីជើងទី ១ លទ្ធផលបញ្ចប់ទៅ គឺ ព្រៃវែង បានយកឈ្នះ ខេត្តកំពត ៥-២ ដែលបានសេចក្ដីថា កំពត ត្រូវការធ្ងន់ខ្លាំងជាងមុន ក្នុងការរកគ្រាប់បាល់រហូតដល់ទៅ ៤ គ្រាប់ ដើម្បីឈ្នះ ខណៈព្រៃវែង ត្រឹមតែស្មើ ឬចាញ់ ១-០ ២-០ ក៏គេអាចឡើងវគ្គបន្តបានផងដែរ។ ការប្រកួតនេះមានផ្សាយផ្ទាល់តាម BTV។

ម៉ោងដំណាលគ្នានេះ ក្លិបបាល់ទាត់ឬទ្ធីសែន ត្រូវឡើងទៅតទល់នឹងក្រុមម្ចាស់ផ្ទះ កោះកុង អេហ្វស៊ី នៃលីគទី ២ នៅកីឡដ្ឋានមន្ទីរអយក ខេត្តកោះកុង។ កាលពីជើងទី ១ ក្រុមទាំងបានប្រកួតភាពស្វិតស្វាញខ្លាំង ពោល គឺបញ្ចប់ទៅដោយ កោះកុង ឈ្នះ ឬទ្ធីសែន ៣-២ ដូច្នេះប្រាកដណាស់មិនទាន់មានក្រុមណាមានប្រៀបជាងក្រុមណាខ្លាំងនៅឡើយទេ។ ប្រកួតនេះក៏ផ្សាយផ្ទាល់តាម BTV ដែរ។
គូចុងក្រោយលេងម៉ោងតំណាលគ្នាទៀតផងដែរនោះ អាយអេសអាយ ដង្កោសែនជ័យ និងស្វាគមន៍ ក្រុមខេត្តឧត្តរមានជ័យ នៅកីឡដ្ឋានស្មាតអរអេសអិន វេលាម៉ោង ៣:៣០ នាទីរសៀល។ កាលពីជើងទី ១ អាយអេសអាយ ដង្កោសែនជ័យ បានយកឈ្នះ ក្រុមខេត្តឧត្តរមានជ័យ ៣-១៕

អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ