ព័ត៌មានអន្ដរជាតិ
ពូទីន៖ លោកខាងលិចចង់កម្ចាត់រុស្ស៊ីនៅលើសមរភូមិ? សាកមើលទៅ!
លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយអំពីការព្យាយាមរបស់លោកខាងលិច ក្នុងការកម្ចាត់រុស្ស៊ីនៅលើសមរភូមិ ហើយអះអាងថា អន្តរាគមន៍របស់ទីក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន បានបង្ហាញពីការផ្លាស់ប្តូរទៅកាន់ “ពិភពលោកពហុប៉ូល”។

មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០៧ខែកក្កដាថា រុស្ស៊ីស្ទើរតែបានចាប់ផ្តើមក្នុងលក្ខខណ្ឌនៃសង្រ្គាមទៅហើយនៅអ៊ុយក្រែន ហើយហ៊ានឲ្យលោកខាងលិចព្យាយាមកម្ចាត់ខ្លួននៅក្នុងសង្គ្រាម ប៉ុន្តែលោកក៏អះអាងផងដែរថា ទីក្រុងមូស្គូ នៅតែបើកចិត្តចំពោះកិច្ចចរចាសន្តិភាព។
នៅក្នុងសុន្ទរកថាខ្លាំងៗមួយកាលពីថ្ងៃព្រហស្បតិ៍ ទៅកាន់មេដឹកនាំសភា ពោលគឺរយៈពេលជាង ៤ ខែក្នុងការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន, លោក ពូទីន បាននិយាយថា ក្តីសង្ឃឹមសម្រាប់ការចរចាណាមួយនឹងកាន់តែរសាយបាត់ បើជម្លោះអូសបន្លាយកាន់តែយូរ។

លោកពូទីនបាននិយាយ “ថ្ងៃនេះ យើងឮថាពួកគេចង់កម្ចាត់យើងនៅលើសមរភូមិ។ តើអ្នកអាចនិយាយអ្វីខ្លះ? សាកមើលទៅ។ យើងបានឮជាច្រើនដងមកហើយថា លោកខាងលិចចង់វាយយើងដល់អ៊ុយក្រែនចុងក្រោយ។ នេះជាសោកនាដកម្មសម្រាប់ប្រជាជនអ៊ុយក្រែន ប៉ុន្តែវាហាក់ដូចជាអ្វីៗកំពុងតែឈានទៅរករឿងនេះ”។
រុស្ស៊ីបានចោទប្រកាន់លោកខាងលិចថា កំពុងធ្វើសង្គ្រាមប្រូកស៊ីប្រឆាំងនឹងខ្លួន រារាំងសេដ្ឋកិច្ចរុស្ស៊ីដោយការដាក់ទណ្ឌកម្ម និងបង្កើនការផ្គត់ផ្គង់អាវុធទំនើបៗដល់អ៊ុយក្រែន។
ស្របពេលជាមួយគ្នានោះ លោក ពូទីន ក៏បានលើកឡើងអំពីលទ្ធភាពនៃការចរចាផងដែរ។

លោកថ្លែងថា “អ្នករាល់គ្នាគួរតែដឹងថា យើងមិនទាន់ទទួលបានការចាប់ផ្តើមអ្វី ដោយស្មោះត្រង់ទេ។ ទន្ទឹមនឹងនេះ យើងមិនបដិសេធការចរចាសន្តិភាពឡើយ។ ប៉ុន្តែអ្នកដែលបដិសេធពួកគេគួរតែដឹងថា បើរឿងកាន់តែបន្ត វានឹងកាន់តែពិបាកសម្រាប់ពួកគេក្នុងការចរចាជាមួយយើង”។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ពូទីន គឺជាលើកដំបូង ដែលសំដៅទៅទំនាក់ទំនងការទូតក្នុងរយៈពេលជាច្រើនសប្តាហ៍ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ម្តងហើយម្តងទៀតពីទីក្រុងមូស្គូថា ការចរចាជាមួយទីក្រុងកៀវ បានដួលរលំទាំងស្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រុស្ស៊ី កម្ទេច ប្រ័ពន្ធបាញ់រ៉ុកកែតទំនើប ដែលអាមេរិក ផ្តល់ឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


