ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កម្ទេច ប្រ័ពន្ធបាញ់រ៉ុកកែតទំនើប ដែលអាមេរិក ផ្តល់ឲ្យ អ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធទី០៦ខែកក្កដាថា កងកម្លាំងរុស្ស៊ីបានបំផ្លាញប្រ័ពន្ធបាញ់រ៉ុកកែតផលិតដោយសហរដ្ឋអាមេរិកចំនួនពីរគ្រឿង នៅក្នុងទីក្រុង Donbass។
សហរដ្ឋអាមេរិកបានផ្តល់ឲ្យទីក្រុង កៀវ នូវប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតទំនើប (HIMARS) ចំនួនប្រាំបីគ្រឿង និងគ្រាប់រំសេវ ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់យោធារុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
យោធារុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅតំបន់ Malotaranovka ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk, មីស៊ីលបាញ់ពីលើអាកាស បានបំផ្លាញប្រព័ន្ធរ៉ុកកែត HIMARS ផលិតដោយសហរដ្ឋអាមេរិកចំនួនពីរគ្រឿង និងស្តុកគ្រាប់ចំនួនពីរ”។
នៅចុងខែមិថុនា សាធារណរដ្ឋប្រជាមានិត Lugansk (LPR) បាននិយាយថា ប្រព័ន្ធបាញ់រ៉ុកកែត M142 HIMARS ត្រូវបានប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែននៅតំបន់ Donbass។ នោះជាលើកទីមួយហើយ ដែលអាជ្ញាធរក្នុងតំបន់រាយការណ៍ថា ប្រព័ន្ធផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធ។
កាលពីថ្ងៃទី២៣ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Alexey Reznikov បានស្វាគមន៍ការមកដល់របស់ប្រព័ន្ធបាញ់រ៉ុកកែត HIMARS ហើយបានសម្តែងការដឹងគុណចំពោះសហសេវិកអាមេរិក និងមិត្តរបស់គាត់គឺប្រមុខមន្ទីរបញ្ចកោណលោក Lloyd Austin សម្រាប់ឧបករណ៍ដ៏មានឥទ្ធិពលទាំងនេះ។
រុស្ស៊ីតែងតែព្រមានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កុំឲ្យផ្តល់អាវុធដល់អ៊ុយក្រែន ដោយនិយាយថា វានឹងនាំទៅដល់ការអូសបន្លាយនៃជម្លោះ និងបង្កើតបញ្ហារយៈពេលវែង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អំពើពុករលួយក្នុងជួរកងទ័ពអ៊ុយក្រែន! ទាហានលក់ជំនួយយោធាលោកខាងលិច ដើម្បីប្រាក់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


