ជីវិតកម្សាន្ដ
មុនសម្រេចចិត្តរៀបការ Weir Sukolwat ធ្លាប់ជំពាក់ស្នេហ៍ លើតារាស្រី ៥ ដួងនេះ
មហាជនជាច្រើនបានដឹងហើយថា តារាសម្ដែង Weir Sukolwat ជិតក្លាយជាកូនកំលោះ បន្ទាប់ពីលោកបានចេញមុខបកស្រាយថា ពេលនេះលោកកំពុងត្រៀមខ្លួនជាស្រេច ដើម្បីរៀបការជាមួយមិត្តស្រី ដែលមិនមែនជាតារាសិល្បៈ។
យ៉ាងណាមិញ មុនបញ្ចប់ភាពនៅលីវ Weir ធ្លាប់ជំពប់ស្នេហ៍លើតារាស្រីៗ៥ដួង ចាប់តាំងពីចូលឧស្សាហកម្មនេះមកម្ល៉េះ។
១ Pancake Khemanit

Weir និង Pancake ជួបគ្នាក្នុងរឿង “Plik Din Su Dao”ក្នុងឆ្នាំ ២០០៦ ជាមួយនឹងភាពល្បីល្បាញនៃរឿងភាគ និងការថតស្ពតពាណិជ្ជកម្ម រួមទាំងព្រឹត្តិការណ៍ជាមួយគ្នាជាញឹកញាប់ រហូតដល់អ្នកទាំងពីរបានក្លាយជាគូស្នេហ៍ពិតៗ។ពេលនោះគូស្នេហ៍នេះ ក៏បានធ្វើឲ្យកេរ្តិ៍ឈ្មោះផ្ទុះឡើងថែមទៀតផង។ ប៉ុន្តែក្រោយទាក់ទងគ្នាជាមួយ Weir និង Pancake ប្រមាណ ៤ ឆ្នាំមក ទំនាក់ទំនងរបស់ពួកគេបានឈានដល់ទីបញ្ចប់។ Weir បានដកខ្លួនចេញពី Pancake ហើយចាត់ទុកគ្នាដូចបងប្អូន។ ម្តាយរបស់ Pancake បានផ្តល់បទសម្ភាសន៍ដ៏ភ្ញាក់ផ្អើលមួយថា ទំនាក់ទំនងរវាង Weir និង Pancake មិនទាន់ចាប់ផ្តើមនៅឡើយទេ។ តើវានឹងបញ្ចប់ដោយរបៀបណា? រហូតមកដល់ពេលក្រោយមក ម្តាយក៏ចូលមកសម្ភាសន៍ថា ម្តាយមិនខឹង Weir ទេ។ ប៉ុន្តែពួកគេប្រហែលជាមិនអាចបន្តបានទេ វាជាការខ្ជះខ្ជាយពេលវេលាណាស់។
២ Give Drarpda

អ្នកទាំងពីរចាប់ផ្ដើមមានព័ត៌មានថា កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា ប៉ុន្តែគូនេះក៏បានបដិសេធយ៉ាងម៉ឺងម៉ាត់ថា ពួកគេគ្រាន់តែជាបងប្អូននឹងគ្នាប៉ុណ្ណោះ។ ប៉ុន្តែថ្ងៃមួយស្រាប់តែបែកធ្លាយរូបភាពរបស់ Weir អោបចង្កេះ Give ។ រហូតដល់ខាងស្រី ចេញមកមកនិយាយ ថាការធ្វើបែបនេះ គឺនាងទុកដូចបងប្រុស និងគ្រួសារធម្មតាប៉ុណ្ណោះ។ ប៉ុន្តែវាមិនធម្មតាទេ ចំពោះភ្នែកអ្នកដទៃ។ ព្រោះនេះបង្ហាញពីកាយវិការគូស្នេហ៍ច្បាស់ៗខ្លាំងណាស់។
៣ Bella Ranee

ប្រវត្តិស្នេហាឆ្លងប៉ុស្តិ៍នេះ អាចចាត់ទុកថាយូរជាងគេរបស់ Weir។ Bella បានជួបជាមួយ Weir ក្នុងរឿង Fatherland ក្នុងឆ្នាំ ២០១២ ហើយពេលនោះ Bella ជាតារាសម្ដែង ដែលទើបតែចូលប្រឡូកក្នុងវិស័យនេះប៉ុណ្ណោះ។ ដោយសារតែមិនសូវជាល្បីខ្លាំង ដូច្នេះហើយ ទើបមនុស្សជាច្រើនមិនដឹងថា អ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហាស្ងាត់ៗ។ យ៉ាងណាមិញ បន្ទាប់ពី Bella សម្ដែងក្នុងរឿង” khun chai puttipat” ជាលទ្ធផល កេរ្តិ៍ឈ្មោះរបស់ Bella ត្រូវបានគេស្គាល់។ បន្ទាប់មកមានព័ត៌មានថា Weir កំពុងមានស្នេហាជាមួយ Bella។ ប៉ុន្តែ Bella នៅតែបដិសេធថា គ្រាន់តែជាបងប្អូន។ រហូតដល់ឆ្នាំ ២០១៦ ក្នុងពិធីចែកសញ្ញាប័ត្ររបស់ Bella នៅសាកលវិទ្យាល័យ Thammasat តារាប្រុស Weir បានយកផ្កាមកអបអរ អាចនិយាយបានថា ស្នេហានេះត្រូវបានសម្ពោធជាផ្លូវការ។
តាំងពីពេលនោះ Weir និង Bella ចាប់ផ្ដើមធ្វើការជាមួយគ្នា និងអញ្ជើញ Bella ទៅធ្វើបុណ្យ មើលសកម្មភាពដែល Weir រៀបចំ ហើយអ្នកទាំងពីរក៏ត្រូវគេសួរជាញឹកញាប់ថា ពេលណាពួកគេនឹងរៀបការ? ប៉ុន្តែអ្នកទាំងពីរនិយាយថារង់ចាំមើលសិន។ ទោះជាយ៉ាងណា នៅពាក់កណ្ដាលឆ្នាំ ២០២១ មានព័ត៌មានថា Bella និង Weir បានបែកបាក់គ្នា។ ទាល់តែ Bella ចេញមុខបញ្ជាក់រឿងនេះដោយខ្លួនឯង ថាពួកគេទាំងពីរបានបញ្ចប់យ៉ាងល្អ ខណៈលេចឮព័ត៌មានថាមានជនទី៣ចូលមកជីវិតពួកគេ។
៤ Ploy Pattrakorn និង Ching Ching Kharittha


យ៉ាងណាមិញ អំឡុងពេលដែល ស្នេហា Bella មានដំណឹងខ្លះៗទាក់ទងនឹភាគីទីបី ដោយផ្តើមចេញពី Ching Ching Kharittha ដែលត្រូវបានគេបង្ហោះថា ស្និទ្ធនឹង Weir ពេក។ មានរូបថតនិងរឿង IG ធ្វើឲ្យគេសង្ស័យ តែ Bella ក៏បានចេញបទសម្ភាសន៍ថា មិនពិត ខណៈ Ching Ching ចេញមកនិយាយ ទំនាក់ទំនងរបស់នាងជាមួយ Weir គ្រាន់តែជាបងប្អូនប៉ុណ្ណោះ។ លើសពីនេះ អ្នកខ្លះទៀតក៏បានចង្អុលបង្ហាញថា Ploy Pattakorn ជាជនទី៣ ហើយបានអះអាងថា អ្នកទាំងពីរបានស្និទ្ធស្នាលគ្នា បន្ទាប់ពីថតរឿងនៅអូស្ត្រាលីជាមួយគ្នា។ មានរូបភាពរបស់ Ploy និង Weir នៅលើ IG ថែមទៀតផង។ ភ្លាមៗ Ploy បានលុបរូបនោះ ហើយបាននិយាយថា វាមិនមែនជាការលុបដើម្បីគេចចេញនោះទេ។ ប៉ុន្តែលុបរូបក្នុង IG ដែលធ្វើជាប្រចាំ និងបញ្ជាក់ថាទំនាក់ទំនងជាមួយ Weir គ្រាន់តែជាមិត្តរួមការងារ។ Ploy មិនបានស្និទ្ធស្នាលជាមួយ Weir ជាងក្រុមដទៃទៀតឡើយ។
ប៉ុន្តែចុងក្រោយ នារីដែល Weir ជ្រើសរើសស្រលាញ់អស់មួយជីវិត គឺ Vicky ស្នេហាដែលតារាប្រុសរូបនេះធ្លាប់និយាយថា មិនត្រូវការពេលវេលាឥតខ្ចោះមកវាស់វែងឡើយ។ ក្នុងនោះក៏មានរូបភាព Weir ទៅ Phuket ជាមួយ Vicky ហើយញ៉ាំអាហារនៅភោជនីយដ្ឋានមួយ រួមទាំងរូបភាពនៅក្នុងព្រលានយន្តហោះ ដែលត្រូវបានថតដោយសម្ងាត់។ ក្រោយមកទើប Weir ក៏បានចេញមុខមកបញ្ជាក់ការពិតថា លោក និង Vicky ត្រៀមរៀបការនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២២នេះ ហើយក៏ជាដំណឹងមួយដ៏ភ្ញាក់ផ្អើលខ្លាំងមែនទែន ក្នុងពិភពកម្សាន្តថៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនទាន់ដល់ថ្ងៃមែន តែពិធីមង្គលការ Weir លេចធ្លាយខ្ទង់ចំណាយលើបណ្ណាការ វាល់លានដុល្លារ
ចុចអាន៖ភ្ជាប់ពាក្យម្សិលមិញ Weir បង្ហោះសារផ្អែមល្ហែមយ៉ាងវែងអន្លាយ មិនធ្លាប់ឃើញ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


