កីឡា
U-19 ធ្វើមិនបានល្អមែនពិត តែគ្រូបង្វឹកថា បានមើលឃើញពីភាពរីកចម្រើនរបស់កីឡាករ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ចប់ភារកិច្ចក្នុងពានរង្វាន់យុវជនអាស៊ានក្រោមអាយុ ១៩ ឆ្នាំ (AFF U19 Boys Championship) ប្រចាំឆ្នាំ ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ជាមួយនឹងលទ្ធផលពុំសមប្រកប។

U-19 កម្ពុជា ប្រកួត ៤ ដងក្នុងពូល B ក្នុងនោះឈ្នះតែម្ដងគត់ប្រកួតបើកឆាកទល់នឹង U-19 សិង្ហបុរី បន្ទាប់មក ៣ ប្រកួតចុងក្រោយបានរងបរាជ័យជាប់ៗគ្នាក្រោមថ្វីជើងម៉ាឡេស៊ី ឡាវ និងទីម័រខាងកើត ដែលបានធ្វើឱ្យអ្នកគាំទ្រសម្ដែងការមិនពេញចិត្ត ប៉ុន្តែគ្រូបង្វឹក លោក Gyotoku Koji បានមើលឃើញពីភាពរីកចម្រើនរបស់កូនក្រុមផងដែរ។
លោក Gyotoku Koji បាននិយាយទៅកាន់កីឡាករក្រោយចប់ការប្រកួតថា៖ «យើងឆ្លងកាត់ការប្រកួតហ្នឹងក៏មានភាពរីកចម្រើនដែរ ប៉ុន្តែភាពខ្វះខាតរបស់យើងក៏មានដែរ។ អ្វីដែលសំខាន់បំផុតចាប់ពីពេលហ្នឹងទៅយើងដឹងខ្លួនឯងគួរតែធ្វើអ្វី។ សង្ឃឹមថាអ្នកទាំងអស់ដឹងពីចំណុចខ្វះខាតខ្លួនឯង ហើយខិតខំប្រឹងហ្វឹកហាត់ដើម្បីអាចលេងបានល្អជាងហ្នឹងនៅប្រកួតក្រោយ។»

ក្រោយចប់ព្រឹត្តិការណ៍នេះ U-19 កម្ពុជា នៅសល់ព្រឹត្តិការណ៍មួយទៀត គឺការប្រកួតជើងឯកយុវជនអាស៊ីអាយុក្រោម ២០ ឆ្នាំ (AFC U-20 Asian Cup) វគ្គជម្រុះ នៅខែកញ្ញា ខាងមុខ។ គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ ក៏បានផ្ដាំផ្ញើកីឡាករឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីមានឱកាសជាប់ U-20 កម្ពុជា។
គួរបញ្ជាក់ថា U-19 កម្ពុជា បញ្ចប់ទៅដោយឈរនៅលេខ៤ ក្នុងពូល B ក្រោយប្រកួត ៤ ដងឈ្នះ ១ ចាញ់ ៣ មាន ៣ ពិន្ទុ លើក្រុមបាតតារាង U-19 សិង្ហបុរី ដែលប្រកួតមិនដែលឈ្នះ។ ខណៈពូល B នេះ ឡាវ ជាមួយ ម៉ាឡេស៊ី ជាក្រុមឡើងវគ្គបន្ត៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


