កីឡា
ជម្រើសជាតិនារីកម្ពុជា បំបែកកំណត់ត្រាផ្ទាល់ខ្លួន ក្នុងពានបាល់ទាត់នារី ប្រចាំតំបន់អាស៊ីអាគ្នេយ៍
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា រកបាន ៣ ពិន្ទុលើកដំបូង ក្នុងពានរង្វាន់ជើងឯកនារីអាស៊ាន (AFF Women’s Championship 2022) ជាផ្លូវការហើយ ក្រោយយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើត ក្នុងជំនួបបិទពូល B ដោយលទ្ធផល ៣-១ នាល្ងាចថ្ងៃទី ១៣ ខែកក្កដាម្សិលមិញ។

ក្នុងការប្រកួតកម្ពុជា មានប្រៀបជាងទីម័រខាងកើត ដោយគ្រាន់តែចាប់ផ្ដើមការប្រកួតភ្លាមក៏អាចមានឱកាសទាត់ចូលភ្លាមដោយ កីឡាការិនី ភឿង ស្រីភាស់ បានរកគ្រាប់នាំមុខឱ្យកម្ពុជា ក្រោយមកទៀតកីឡាការិនី បាន ជាវ៉ៃ បានរកគ្រាប់បាល់ទី ២ ឱ្យនារីកម្ពុជាបន្ថែមទៀត ហើយក៏បន្ថែមគ្រាប់ទី ៣ នៅនាទី ៤៥ ដោយកីឡាការិនី គៀត ស៊ីវហ័ង បានរក្សាលទ្ធផល ៣-០ ដល់ចប់វគ្គទី ១។ ខណៈនៅវគ្គទី ២ ទីម័រខាងកើត ក៏សងវិញបាន ១ គ្រាប់ និងបញ្ចប់ការប្រកួតដោយនារីកម្ពុជា ឈ្នះទីម័រខាងកើត ៣-១។
ជ័យជម្នះនេះ បានធ្វើឱ្យក្រុមជម្រើសជាតិនារីកម្ពុជា បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនក្នុងពានរង្វាន់ជើងឯកនារីអាស៊ាន (AFF Women’s Championship 2022) ដោយអាចរកបាន ៤ ពិន្ទុជាលើកដំបូង ដ្បិតការចូលរួម ២ លើកកន្លងមក ធ្លាប់រកបានត្រឹម ៣ ពិន្ទុកាលពីឆ្នាំ ២០១៨ និងនៅឆ្នាំ ២០១៩ មិនអាចរកពិន្ទុបានឡើយ។

អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ គឺការរបូតគ្រាប់បាល់ ដែល ២ លើកកន្លងមក នារីកម្ពុជា របូតគ្រាប់បាល់មិនតិចជាង ១០ គ្រាប់ឡើយ ជាក់ស្ដែងកាលពីឆ្នាំ ២០១៨ របូតគ្រាប់បាល់ដល់ទៅ ២៧ គ្រាប់ ទូទាត់សងវិញនៅសល់ -១៥ គ្រាប់ ហើយនៅឆ្នាំ ២០១៩ របូតគ្រាប់បាល់ ២៤ គ្រាប់ ទូទាត់សងវិញនៅសល់ -២៣ គ្រាប់ ដោយឡែកឆ្នាំ ២០២២ នេះ របូតគ្រាប់បាល់ ៨ គ្រាប់ ទូទាត់សងវិញនៅសល់ -៤ គ្រាប់។
លទ្ធផលសរុបរបស់នារីកម្ពុជា ក្នុងពានរង្វាន់ដដែលនេះសម្រាប់ឆ្នាំ ២០២២ គឺឈរនៅលេខ ៣ ក្នុងពូល B ក្រោយប្រកួត ៤ ដង ឈ្នះ ១ ស្មើ ១ និងចាញ់ ២ មាន ៤ ពិន្ទុ ខណៈក្រុមនារីវៀតណាម ឈរលេខ ១ និង នារីមីយ៉ាន់ម៉ា ឈរលេខ ២ បានឡើងទៅវគ្កពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈឡាវ ឈរលេខ ៤ និងទីម័រខាងកើត ស្ថិតបាតតារាង៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


